Luis Suarez ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយកីឡាករឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona បានជូនពរដល់ខ្សែប្រយុទ្ធឆ្នើមលេចធ្លោ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយខ្សែការពារ Real Madrid កីឡាករ Sergio Ramo ធ្វើអោយរូបគេរងរបួសស្មាអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៏ ទី២៦ ឧសភា ២០១៨ សប្តាហ៏មុន។

Suarez បានប្រាប់ Telenoche ថា: ជាហេតុការណ៏ដែលកើតឡើងនៅក្នុងពិភពបាល់ទាត់ វាស្មុគស្មាញណាស់ ហើយពិបាកទទួលយកក្នុងការគិតថា ឪកាសចុងក្រោយអំពីលទ្ធភាពដែលគាត់អាចលេងនៅ ព្រឹត្តិការណ៏ World Cup បាន រឺយ៉ាងណា គាត់មិនគួរជួបរឿងអកុសលបែបនេះសោះ។ ខ្ញុំសូមជូនពរឱ្យគាត់បានជាសះសើ្បយទាន់ពេលវេលា និងធ្វើអោយអ្វីៗប្រសើរឡើងវិញ ស្របពេលដែលកីឡាករទាំងអស់សុបិន្តចង់លេងនៅព្រឹត្តិការណ៏ដ៏អស្ចារ្យនេះ។

Suarez អតីតខ្សែប្រយុទ្ធក្រុម Ajax និង Liverpool រូបនេះបានបន្តថាៈ នៅពេលដែលខ្ញុំលេង ខ្ញុំសម្លឹងមើលក្រុមជម្រើសជាតិផ្សេងទៀត ខ្ញុំតែងតែចង់ឱ្យកីឡាករឆ្នើមៗចូលមកប្រកួតប្រជែងនៅទីនោះ។

ក្រុមជម្រើសជាតិមកពីតំបន់អាមេរិកឡាទីនគឺ អ៊ុយរូហ្គាយ និង ត្រូវជួបជាមួយអេហ្ស៊ីបសម្រាប់វគ្គជម្រុះក្នុងពូល A រួមជាមួយម្ចាស់ផ្ទះរូស្ស៊ី និងក្រុមមកពីតំបន់អាស៊ីខាងកើតគឺអារ៉ាប៊ីសាអូឌីត។

ប្រភព៖ sport-english