ក្រុម Arsenal សង្ឃឹមថាការចុះហត្ថលេខាលើខ្សែការពារស្តាំ Stephan Lichtsteiner នឹងក្លាយជាកីឡាករដំបូងគេរបស់លោក Emery ចាប់តាំងពីគាត់ចូលកាន់តំណែងនៅកីឡាដ្ឋាន Emirates Stadium បន្ទាប់ពីកីឡាករជើងចាស់មានវ័យ ៣៤ឆ្នាំសញ្ជាតិស្វីស កុងត្រារបស់គេ នឹងអស់សុពលភាពជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Turin និងជាម្ចាស់ជើងឯក SerieA ៧ជំនាន់ចុងក្រោយ Juventus ដោយគ្មានតម្លៃខ្លួន(Free Transfer) នារដូវក្តៅនេះ។

ក្រុមកាំភ្លើងធំ Arsenal សម្លឹងមើលឃើញកីឡាករ Lichtsteiner ជាជំរើសមួយដែលនិងបន្ថែមបទពិសោធន៏ព្រមជាមួយភាពចាស់ទុំសម្រាប់ពង្រឹងតំបន់ការពារក្រុមក្រោមការដឹកនាំរបស់ គ្រូបង្វឹកថ្មីលោក Unai Emery ។

Lichtsteiner បានស៊ុតបាល់បញ្ចូលទីចំនួន ១៤គ្រាប់ក្នុងការបង្ហាញខ្លួន ២៥០ប្រកួតអោយក្រុម Juventus គិតចាប់តាំងពីការផ្ទេរពីក្រុម Lazio កាលពីខែសីហា ឆ្នាំ២០១១ មកម្ល៉េះ។ ៧រដូវកាលជាមួយ Juventus កីឡាកររូបនេះក៏បានជួយក្រុមឈ្នះពានរង្វាន់កំពូលអ៊ីតាលីក្របខ័ណ្ឌ Serie A ៧សម័យ និងពានរង្វាន់ Italian Cup ចំនួន ៤ដង ហើយ Lichtsteiner ត្រូវបានរំពឹងថានឹងអាចក្លាយជាប្រធានក្រុមជម្រើសជាតិស្វ៊ីសសម្រាប់ព្រឹត្តិការណ៏ប្រកួត World Cup នៅប្រទេសរុស្ស៊ីនាខែក្រោយផងដែរ។

ប្រភព៖ bbc
កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc
