ក្រុម Arsenal បានស្តារមុខមាត់វិញពីការរងបរាជ័យយ៉ាងចាស់ដៃក្រោមស្នាដៃក្រុម Liverpool តាមរយៈការផ្តួលក្រុម Fulham យ៉ាងចាសដៃ់ក្នុងលទ្ធផល ៤-១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេ កាលពីថ្ងៃអង្គារ។

ខ្សែបម្រើអន្តរជាតិស្វ៊ីស Granit Xhaka បានជួយឲ្យក្រុម Arsenal ចាប់ផ្តើមយ៉ាងល្អ តាមរយៈការរកបានគ្រាប់បាល់ទី៤របស់គេនៅរដូវកាលនេះ។ ខ្សែប្រយុទ្ធ Alexandre Lacazette បានបន្ថែមគ្រាប់បាល់ទី ក្រោយពីលេងបាន៥៥នាទី ខណៈដែលការនាំមុខរបស់គេត្រូវបានកាត់បន្ថយ នៅពេលដែលកីឡាករ Aboubakar Kamara វាយបកបាន១គ្រាប់វិញនៅនាទី ទី៦៩។ ប៉ុន្តែ ទោះបីជាយ៉ាងណា ខ្សែបម្រើអន្តរជាតិវេលស៍ Aaron Ramsey បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ ៣-១ នៅរយៈពេល១១នាទីចុងក្រោយ ហើយខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបន្ថែមគ្រាប់បាល់ទី៤។

ក្រុម Arsenal មិនទាន់បានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនសូម្បីតែ១លើកនៅឡើយទេ ចាប់តាំងពីបានផ្តួលក្រុម Huddersfield Town កាលពីថ្ងៃទី៨ ខែធ្នូ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះជាលើកទី២ក្នុងចំណោមការប្រកួតចំនួន៦លើក បានជួយឲ្យមាន៤១ពិន្ទុ ដោយដេញតាមពីក្រោយចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីក្នុងក្របខ័ណ្ឌ Champions League ចំនួន២ពិន្ទុ។ Fulham បានបង្ហាញពីសញ្ញាតិចតួចណាស់ក្នុងការស្រោចស្រងវិញ ក្រោមការដឹកនាំរបស់លោក Claudio Ranieri ចាប់តាំងពីលោកបានចូលកាន់តំណែងពីលោក Slavisa Jokanovic និងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៅបាតតារាង៕

ប្រភព៖ Channel News Asia