លោក Marco Silva គ្រូបង្វឹកក្រុម Everton បានផ្តល់បទសម្ភាសន៏ក្រោយចាញ់ក្រុមភ្ញៀវ Leicester City ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២១ បានបង្ហាញអារម្មណ៏មិនសប្បាយចិត្ត និងការលេងរបស់កូនក្រុម Everton បានធ្លាក់ទម្រង់លេង និងគួរអោយព្រួយបារម្មណ៏ ខណៈដែលពួកគេបានចាញ់ការប្រកួតរហូតដល់ទៅ ៤ដងក្នុងចំណោម ៥ចុងក្រោយ។ ខ្សែប្រយុទ្ធអង់គ្លេស Jamie Vardy បានស៊ុតបញ្ចូលទីសម្រាប់ជ័យជំនះអោយក្រុមនៅនាទីទី៥៨ ក្រោយពីខ្សែការពារក្រុម Everton មិនអាចរារាំង និងធ្វើការវាយបកវិញដើម្បីផ្តល់ក្តីសង្ឃឹមដល់អ្នកគាំទ្រនៅកីឡាដ្ឋាន Goodison Park វិញបាន។

អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់លោក Marco Silva បានប្រាប់បន្តថាៈ វាជាលទ្ធផលខកចិត្ត ហើយមិនមែនជាលទ្ធផលល្អនោះទេ។ យើងចង់ផ្តល់នូវអារម្មណ៍ល្អដល់អ្នកគាំទ្ររបស់យើង ប៉ុន្តែ យើងមិនទទួលបានជោគជ័យដូចការចង់បាននោះទេ

បច្ចុប្បន្នក្រុម Everton ស្ថិតនៅលេខរៀងទី១០ ខណៈដែលក្រុមកញ្ជ្រោងខៀវ Leicester City បច្ចុប្បន្ន ស្ថិតនៅចំណាត់ថ្នាក់លេខ៧ នៃក្របខណ្ឌកំពូលអង់គ្លេសនេះ។

ប្រភព៖ bbc