Cristiano Ronaldo ខ្សែប្រយុទ្ធជើងចាស់ទោះមានវ័យឈានដល់ ៣៣ឆ្នាំនៅតែបង្ហាញទម្រង់លេងបានល្អដោយរកគ្រាប់បាល់ ស៊ុតបញ្ចូលទីចំនួន ១៥គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៤លើកសម្រាប់ក្រុម Juventus នៅរដូវកាលនេះជាមួយនិងមោទនភាពដែលកីឡាកអន្តរជាតិព័រទុយហ្គាល់រូបនេះបានបង្ហាញឱ្យដឹងថាឆ្នាំ២០១៨ ជាឆ្នាំដ៏ល្អបំផុតនៃអាជីពរបស់ខ្លួនបើទោះបីជាមិនបានឈ្នះពានពានរង្វាន់បាល់មាស(Ballon D’or)ក៏ដោយ។

Ronaldo បានប្រាប់បណ្តាញសារពត៌មានថាៈ ខ្ញុំមិនបានធ្វើការដើម្បីបំបែកកំណត់ត្រានោះទេតែខ្ញុំធ្វើបានល្អសម្រាប់ក្លិប។ ឆ្នាំ2018 គឺជាឆ្នាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ។ នៅក្នុងក្របខ័ណ្ឌ Serie A ពួកគេបានធ្វើការកត់សម្គាល់ខ្ញុំយ៉ាងតឹងរឹងដូចពួកគេធ្វើនៅអេស្ប៉ាញ ប៉ុន្តែខណៈដែលខ្សែការពារនៅទីនេះ គឺការពារបានល្អ។ អ្នករាល់គ្នានៅ Turin នេះបានស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ទាំងអស់គ្នាមានអារម្មណ៍ល្អណាស់។ ខ្ញុំមិនដឹងថាពេលណាអាជីពរបស់ខ្ញុំនឹងបញ្ចប់តែខ្ញុំ ខ្ញុំចង់បន្តលេងនៅទីនេះច្រើនឆ្នាំបន្តទៀត

ចោតជាសំនួរសម្រាប់ខ្លួនឯម្ចាស់ពានរង្វាន់បាល់មាស៥សម័យរូបនេះបន្តថា: តើខ្ញុំនឹងដើរតាមគន្លងអតីតមិត្តរួមក្រុម Nani ទៅក្លិបក្លឹប Sporting CP ដែលធ្លាប់បណ្តុះបណ្តាលអោយខ្លួនមានថ្ងៃនេះរឺយ៉ាងណា?។វាជាការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចាកចេញពីក្រុមជម្រើសជាតិ ជម្រើសចុងក្រោយអាចទីកន្លែងដែលខ្ញុំចាប់ផ្តើមអាជីពដំបូងនោះគឺ Sporting CP។ ទោះបីជាបានព្រលយពាក្យបែបនេះក្តី Ronaldo បានបង្ហើបឱ្យដឹងថាខ្លួនមិនមានគម្រោងចាកចេញពីក្លិប Juventus ទេនៅពេលឆាប់ៗនេះទេ

ប្រភព៖ foxsportsasia