ខ្សែប្រយុទ្ធ Toni Kroos បានរងរបួស ក្នុងការប្រកួតជាមួយក្រុម Real Sociedad ហើយកីឡាករអាល្លឺម៉ង់រូបនេះអាច ប្រឈមមុខនឹងការប្រកួតពីរសប្តាហ៍ខាងមុខ។ របួសនេះគឺបញ្ហាមួយដ៏លំបាកសម្រាប់ក្រុម ខណៈដែលមិត្តរួមក្រុមដ៏ទៃទៀតក៏រងរបួសដូចគ្នាផងដែរមានដូចជាៈ Mariano Diaz, Marco Asensio, Gareth Bale និង Marcos Llorente។ ក្រុមនិងត្រូវប្រកួតពានរង្វាន់ Copa del Rey ទាំងពីរជើងជាមួយ Leganes រួមជាមួយការប្រកួត La Liga ជាមួយក្រុម Real Betis និង Sevilla។
ក្រុម Real Madrid អាចនិងឆ្លងផុត វគ្គ ១/៤ផ្តាច់ព្រ័ត្រ Copa del Rey ដោយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រឺយ៉ាងណា បន្ទាប់មកទៀតគឺនិងត្រូវប្រឈមជាមួយក្រុម Espanyol នៅចុងខែមករា។ គ្រូបង្វឹក Santiago Solari នឹងដាក់សមាសភាពកីឡាករ Dani Ceballos, Fede Valverde និង Isco ដើម្បីចូលជំនួសដែលជារឿងមួយពិបាកសម្រេចចិត្តក្នុងខែមករានេះសម្រាប់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Solari។
ប្រភព៖ Marca