បរទេស៖ ក្រុមការពារតំណែងជើងឯកក្របខណ្ឌ La Liga គឺអធិរាជស Real Madrid បានទទួលជ័យជំនះដ៏ស្វិតស្វាញ បន្ទាប់​ពីពួកគេបានផ្តួលក្រុមម្ចាស់ផ្ទះ Almeria ក្នុងលទ្ធផល ២ទល់និង១ ក្នុងការប្រកួតសប្តាហ៏ទី១​កាលពី​យប់​ថ្ងៃអាទិត្យ​។

Immediate Reaction: UD Almería 1-2 Real Madrid - Managing Madrid

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Man. United កីឡាករ Largie Ramazani បាន​ស៊ុត​បញ្ចូល​ទីនាំមុខមុនសម្រាប់ក្រុមម្ចាស់ផ្ទះ Almeria ក្រោយការប្រកួតចាប់ផ្តើមបានត្រឹមតែ ៦ នាទី​ប៉ុណ្ណោះ។ អ្នកចាំទី Fernando Martinez បានធ្វើការជួយសង្គ្រោះបាល់ជាបន្តបន្ទាប់សម្រាប់ការខំប្រឹងប្រែងរបស់ក្រុ​មភ្ញៀវ ដែលព្យាយាមរកគ្រាប់បាល់មុនពេល Lucaz Vazquez វាយបកតាមស្មើនៅនាទីទី៦១ ខណៈខ្សែការពារ​ស្លាប​ឆ្វេងDavid Alaba រកបានគ្រាប់ជ័យជំនះនៅនាទីទី៧៥ដោយការទាត់បាល់ហ្រ្វីឃីក​បានយ៉ាងល្អ។​

Alaba rescues Real Madrid from opening-day scare at Almeria with free-kick | Goal.com Ireland

វាជា​ជ័យ​ជំនះ​សម្រាប់ក្រុមលើកទីពីរក្រោយផ្តួល Eintracht Frankfurt ក្នុងការប្រកួត Uefa Super Cup កាលពីថ្ងៃពុធ Real បានឈានចូលរដូវកាលថ្មី La Liga ក្នុងអារម្មណ៍ជឿជាក់៕

ប្រភពព័ត៍មាន៖ BBC