បរទេស៖ Real Madrid នៅ​តែ​​ជា​ក្លិបបាល់​ទាត់​ដែលមាន​តម្លៃ​ខ្ពស់​ជាង​គេ​​បំផុតប្រចាំ​ទ្វីប​អឺ​រ៉ុប​ បើ​ទោះ​បី​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League បាន​បង្កើន​ការ​គ្រប់គ្រង​របស់​ខ្លួន​ក្នុងកម្រិត​ដ៏គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ​។

នេះ​បើ​យោង​ទៅ​តាម​របាយ​ការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅថ្ងៃព្រហស្បតិ៍​នេះ ពី​វេប​សាយ​វិភាគ​ Football Benchmark​។ របាយ​ការណ៍​នេះ បានផ្តល់​ចំណាត់​ថ្នាក់​ដល់​ក្លិប​កំពូល​ទាំង​៣២​ប្រចាំ​ទ្វីប​អឺ​រ៉ុប តាមរយៈ​ការ​គណនា​តម្លៃ​របស់​ក្លិប​ទាំង​នោះ ដោយផ្អែក​ទៅលើ​របាយការណ៍​ហិរញ្ញ​វត្ថុ​​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ និង​ការ​វិភាគ​លើ​តម្លៃ​ក្រុម​។ Real ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម Liverpool ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់ព្រ័ត្រនៅ​ថ្ងៃ​សៅរ៍ សប្តាហ៍នេះ បាន​ឈរនៅលើ​កំពូល​តា​រាង សម្រាប់​រយៈពេល​៤​ឆ្នាំ​ជាប់​ៗ​គ្នា ជាមួយនឹង​តម្លៃ​សរុប​៣,១៨៤​ពាន់​លាន​អឺ​រ៉ូ (ស្មើនឹង​៣,៤​ពាន់​លាន​ដុល្លារអាមេរិក)​។

លោក Andrea Sartori អ្នក​រៀប​​​រៀង​របាយ​ការណ៍​នេះ បាន​និយាយ​ថា៖ «Real Madrid បាន​ពង្រីក​ការនាំមុខ​របស់​ពួក​គេនៅលើ​កំពូល​តារាង​ ដោយ​សារ​តែ​​ការ​បន្ត​​ការ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​កីឡា និង​ពាណិជ្ជ​កម្ម​»​។ ក្លិប Manchester United (ដែលមាន​តម្លៃ​២,៩​ពាន​លាន​អឺ​រ៉ុប និង Barcelona (២,៨​ពាន់​លាន​អឺ​រ៉ូ) បាន​​បំពេញ​ចំណាត់​ថ្នាក់​កំពូល​ទាំង​៣ ខណៈ​ដែល​ក្លិប Bayern Munich ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ហើយ Liverpool ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៥ (២,៥៥៦ពាន់​លាន​ផោន)​៕

 

ប្រភព​​ព័ត៌មាន៖ Channel News Asia