លោក Unai Emery បានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់ដើម្បីនាំយកកីឡាករមួយចំនួនមកពង្រឹងក្រុម Arsenal គោលបំណងគឺដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួននាបំណាច់រដូវកាល(២០១៨-២០១៩)នេះ។

បញ្ហាប្រឈមតែមួយគត់នោះគឺភាព មិនច្បាស់លាស់ច្បាស់លាស់ថាតើគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះមានលទ្ធភាពទទួលបានការអនុម័ត្រហិរញ្ញវត្តុ ដើម្បីទិញកីឡាករបានប៉ុន្មាននោះ។ ប៉ុន្តែក្នុងនាមជាប្រធានដឹកនាំក្រុមដ៏ធំមួយជាមួយនឹងការផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកគាំទ្ររំពឹងថាក្រុម Arsenal និងផ្តល់នៅថវិកាគ្រប់គ្រាន់ដល់លោក Emery ដើម្បីផ្ទេរយកកីឡាករដែលលោកចង់បាននៅខែមករានេះ។

ខាងក្រោមនេះគឺជាកីឡាករ ៥រូបដែលស្ថិតនៅក្នុងបញ្ជីគោលដៅទិញចូលរបស់ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏មួយនេះ

១. Denis Suarez

ខ្សែបម្រើកណ្តាលក្លឹប Barcelona រូបនេះកំពុងស្ថិតនៅក្នុងបញ្ជីទិញចូលរបស់លោក Emery ខណៈដែលកីឡាករ សញ្ជាតិអេស្ប៉ាញវ័យ ២៥ឆ្នាំរូបនេះអាចនិងត្រូវផ្ទេរក្នុងលក្ខណ្ឌខ្ចីជើងមុនទីផ្សារដោះដូរកីឡាករ និងបិទនៅចុងខែមករានេះ។

២. Malcom

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះមានការតស៊ូដើម្បីជាប់ជម្រើស ១១នាក់ក្នុងក្រុមដំបូងនៅក្លឹប Barcelona ប៉ុន្តែនៅតែជួបភាពមិនទៀងទាត់និងច្បាស់លាស់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ernesto Valverde។ មានពត៌មានចុះផ្សាយថាក្រុម Arsenal ក៏បានសម្តែងការចាប់អារម្មណ៏ក្នុងការផ្លាស់ប្តូរអតីតកីឡាករក្រុម Bordaux រូបនេះទៅកាន់ក្រុម Arsenal ប៉ុន្តែអ្វីដែលជាបញ្ហាចោតនោះគឺតម្លៃខ្លួនដែលអាចជាឧបសគ្គ។

៣. Jack Grealish

ខ្សែបម្រើអង់គ្លេសរបស់ក្រុម Aston Villa រូបនេះមានទាក់ទងនឹងការផ្ទេរទៅកាន់ក្រុម Tottenham នៅរដូវក្តៅកន្លងមកនេះ។កីឡាករ Grealish ត្រូវបានលោក Grealish រំពឹងថានិងមកជំនួសតំណែងខ្សែបម្រើ Aaron Ramsey ដែលអាចនិងចាកចេញពីក្លឹបនៅខែមករានេះទៅកាន់ក្រុម Juventus ប៉ុន្តែប្រសិនបើកីឡាករអន្តរជាតិវេលស៍រូបនេះមិនចាកចេញទេនោះមានន័យការផ្ទេរ Grealish ក៏នឹងមិនអាចកើតមានឡើងបានដែរ។

៤. Osmane Dembele

ខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះមានទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្រុម Arsenal ជាយូរមកហើយ ប៉ុន្តែក្រោយពីរូបគេជាសះស្បើយពីរបួសក្រុម Barcelona បានផ្តល់ឪកាសអោយកីឡាករអន្តរជាតិបារាំងរូបនោះបង្ហាញវត្តមានបានជាក់លាក់ក្នុង ជម្រើស ១១នាក់ដំបូងនេះ។ ដូច្នេះប្រសិនជាការផ្ទេរអាចកើតមានឡើងមែននោះគឺជារឿងអស្ចារ្យ និង ជាការចំណាយប្រាក់ដ៏ច្រើនសម្បើមមួយ។

៥. Isco

ក្រោមការដឹកនាំរបស់លោក Santiago Solari កីឡាករខ្សែបម្រើស្លាប Isco មិនស្ថិតនៅក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមទេ ខណៈដែលមានពត៌មានលើកឡើងពីគោលបំណងចង់ចាកចេញពីក្រុម។ ទោះបីជាយ៉ាងនេះក្តីកីឡាករ អន្តរជាតិអេស្បាញរូបនេះបានធ្លាប់បានព្រលយពាក្យមិនចង់ចាកចេញពីក្រុម និងតស៊ូដើម្បីជម្រើសដំបូង ប៉ុន្តែប្រសិនជាក្លឹបព្រមលក់រូបគេចេញពិតប្រាកដមែននោះ Arsenal ក៏ត្រៀមចំណាយប្រាក់ដ៏ច្រើនផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror