ការស៊ុតបាល់បញ្ចូលទី ២គ្រាប់ក្នុងចន្លោះពេលដ៏ខ្លីរបស់កីឡាករ Yuya Osako បានសង្គ្រោះក្រុមជម្រើសជាតិជប៉ុន នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិតួកមេនីស្ថាន ក្នុងព្រឹត្តិការណ៍ Asian Cup កាលពីថ្ងៃពុធ ខណៈដែលក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ ខណៈកាតា បានលុបចោលពពកខ្មៅខ្លះចេញប្រទេសឈូកសមុទ្រដែលវិបត្តិមួយនេះ តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិលីបង់ ២-០។

ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ត្រូវការគ្រាប់បាល់ចុងម៉ោង ដើម្បីផ្តួលក្រុមជម្រើសជាតិអូម៉ង់ ២-១ ប៉ុន្តែ ក្រុមម្ចាស់ជើងឯក ៤សម័យកាល ជប៉ុន បានជួបការភិតភ័យដ៏ធំ ខណៈដែលពួកគេត្រូវតែធ្វើការវាយបកដេញតាមពីក្រោយក្រុម ដែលមានចំណាត់ថ្នាក់លេខ១២៧ ក្នុងពិភពលោក។ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ របស់កីឡាករ Arslan Amanov បានបង្កើតឲ្យការរំពឹងទុកពីការបង្កើតឲ្យមានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីសំណាក់ក្រុមតួកមេនីស្ថាន ប៉ុន្តែ រកបានគ្រាប់បាល់២គ្រាប់របស់ Osako បានរក្សាលំនឹងផ្សេងៗ នៅមុនពេល Ritsu Doan បានធ្វើឲ្យការប្រកួតរបស់ក្រុមខ្លួនមានសុវត្ថិភាព។ ប៉ុន្តែ ទោះបីជាយ៉ាងណា Ahmet Atayev បានស៊ុតបាល់ប៉េណាល់ទីនៅរយៈពេល ១១នាទីចុងក្រោយ នៅមុនពេលក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះ ៣-២ ទាំងការភិតភ័យ ដើម្បីនាំឲ្យមានការរំឭកថា ក្រុមខ្លាំងៗ មិនអាចជួបការប្រកួតដ៏ងាយស្រួលក្នុង Asian Cup មួយនេះឡើយ។

លោក Hajime Moriyasu គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ដែលធូរស្រាលក្នុងការឈ្នះនៅថ្ងៃបើកឆាកក្នុងពូល F នោះ បានឲ្យដឹងថា៖ «ការប្រកួតទី១ តែងតែមានលក្ខណៈពិសេសបន្តិច ហើយយើងរំពឹងទុកពីការប្រជែងមួយ»៕

ប្រភព៖ Channel News Asia