ក្រុមអធិរាជស Real Madrid បានផ្តួលគូបដិសបក្សគឺ Leganes ក្នុងលទ្ធផល ៣:0 សម្រាប់ការប្រកួតជើងទី១ និងជាជ័យជម្នះលើកទី១​ ផងដែរ ក្នុងឆ្នាំថ្មី២០១៩ សម្រាប់ក្រុមរហស្សនាម Los Blancos។ ក្រុមម្ចាស់ជើងឯក Champion league ៣ឆ្នាំចុងក្រោយជាប់គ្នាស្ថិតក្រោមការរងសម្ពាធ ដោយមិនបានឈ្នះក្នុងការប្រកួតពីរលើកដំបូងរបស់ពួកគេនៃឆ្នាំ២០១៩ ក្រោយស្មើ Villarreal និងចាញ់ក្រុម Real Sociedad កាលពីសប្តាហ៏មុន។ ៣គ្រាប់របស់ Real Madrid រកបាន ដោយកីឡាករ Sergio Ramos នៅនាទីទី៤៤, Varquez នៅនាទីទី៦៨ និង Junior នៅនាទីទី៧៧។

រដូវកាលមុន Real Madrid បានធ្លាក់ចេញពីការប្រកួត Copa Del Rey នេះក្រោមថ្វីជើងក្រុម Leganes កាលពីរដូវកាលមុន។ ទោះបីជាទទួលបានលទ្ធផលល្អសម្រាប់ ក្រុមរបស់ Santiago Solari ក្រុមនៅតែបន្តខិតខំសម្រាប់ការប្រកួតនៅជើងទី២ បន្តទៀត។

ប្រភព៖ Sport-English