បរទេស៖​ ក្រុម Barcelona បាន​ធ្លាក់​ចេញពីពាន Copa del Rey កាលពីថ្ងៃព្រហស្បតិ៍ ខណៈ​ដែល​គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​ជាលើក​ដំបូង​របស់ Ferran Torres សម្រាប់​ Barca មិនអាច​ជួយ​ឲ្យ​ពួក​គេ​គេចផុត​ពីការ​រង​បរា​ជ័យ​ក្នុងលទ្ធផល ៣-២ នៅនាទី​បន្ថែម ក្រោមស្នា​ដៃក្រុម Athletic Bilbao ឡើយ​។

Athletic Bilbao vs Barcelona, Copa del Rey: Final Score 3-2, Barça lose in  extra-time at San Mamés - Barca Blaugranes

ការ​ខក​ចិត្ត​សម្រាប់ក្រុម Barca កាន់​តែ​ខ្លាំង​បន្ថែមទៀត ដោយ​សារ​តែ​កីឡាករ Ansu Fati បាន​ប្តូរ​ចេញ​នៅ​តង់ទី​២ ដោយ​សារ​តែ​បញ្ហា​របួស នៅកីឡដ្ឋាន San Mames​។ Fati ទើប​តែ​បាន​វិល​ចូល​លេង​វិញ​កាលពី​ដើម​ខែនេះ ក្រោយពី​មាន​បញ្ហា​របួស​សរសៃពួ​គន្លាក់​ជើង​ រយៈពេល​២ខែ ខណៈ​ដែល​រូបគេ​ទើប​តែ​បាន​វិល​ទៅលេង​វិញ​នៅ​ខែកញ្ញា ក្រោយពី​បាន​អវត្តមាន​អស់រយៈពេល​១០​ខែដោយ​សារ​តែ​របួស​ជង្គង់​។

Resultado Barcelona vs. Athletic Bilbao: resumen y goles del partido por  octavos de final de Copa del Rey | VIDEO | Athletic Club vs. Barcelona hoy  | Gol Pedri | Goles de

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុម Real Madrid បាន​ចំណាយ​ពេល​រហូត​ដល់​នាទី​បន្ថែម​១៥នាទី​២​ដង ដើម្បីផ្តួលក្រុម Elche ក្នុងលទ្ធផល ២-១ ស្រប​ពេល​ដែល Eden Hazard បាន​រក​គ្រាប់បាល់​បើកឆាក ក្រោយពី​ការ​រង​ពិន័យកាតក្រហម​របស់ Marcelo បាន​បង្ខំ​ឲ្យ​ក្រុម​កំពុង​នាំមុខ​លើ​តារាង La Liga មួយនេះត្រូវ​បាយ​បក​តាម​ពីក្រោយ​ជាមួយនឹង​សមា​ជិក​ត្រឹម​តែ​១០នាក់៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia