បរទេស៖ ក្តី​សង្ឃឹម​​របស់ Real Madrid ក្នុងការ​លើក​ពាន​របស់​អេ​ស្ប៉ាញ​ចំនួន​​២​ក្នុង​រដូវកាល​តែមួយ បានប​ញ្ចប់​ទាំង​ខក​ចិត្ត​កាលពីថ្ងៃព្រហស្បតិ៍ ខណៈ​ដែល​​ក្រុម Athletic Bilbao បាន​​រក​គ្រាប់បាល់​ឈ្នះ​នៅនាទី ទី​៨៩ ដើម្បី​ទម្លាក់​ពួក​គេ​ចេញពីពាន Copa del Rey​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់​កីឡាករ Alex Berenguer ក្រោយពី​ការ​ប្រព្រឹត្តកំហុស​របស់ Casemiro គ្រប់​គ្រាន់​ក្នុងការ​​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ១-០ នាកីឡដ្ឋាន San Mames ដើម្បី​ជួយ​ឲ្យ​ក្រុម Athletic ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ ស្រប​ពេល​ដែល​ក្រុម Barcelona, Atletico Madrid និង Sevilla បាន​ធ្លាក់​ចេញ​រួច​ជាស្រេច ក្រុម Real Madrid បាន​ក្លាយ​ជា​ក្រុម​មានក្តី​សង្ឃឹម​ច្រើន​ជាង​គេ​ក្នុងការ​ឈ្នះពាន Copa del Rey ស្រប​ពេល​ដែល​ក្នុងក្រប​ខ័ណ្ឌ La Liga វិញ ពួក​គេក៏​កំពុង​តែ​ធ្វើ​បាន​យ៉ាងល្អ​ផង​ដែរ ដោយ​នាំ​មុខ​៤ពិន្ទុ លើ​ក្រុម Sevilla នៅ​លើកំពូល​តារាង​។

Soccer Football – Copa del Rey – Quarter Final – Athletic Bilbao v Real Madrid – San Mames, Bilbao, Spain – February 3, 2022 Athletic Bilbao’s Oscar de Marcos and Iker Muniain celebrate after the match REUTERS/Vincent West

ប៉ុន្តែ បែរ​ជាក្រុម Athletic, Real Betis, Valencia និង Rayo Vallecano ដែល​ជា​អ្នក​ឈាន​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ ខណៈ​ដែល Betis ក៏​កំពុង​តែ​មាន​ទម្រង់លេង​យ៉ាងល្អ ក្នុងក្រប​ខ័ណ្ឌលីក​រាល់​ក្រុម​ទាំង​៤​ សុទ្ធ​សឹង​មាន​ឱកាស​ក្នុង​ការ​​លើក​ពាននេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia