បរទេស៖ Real Madrid បានឆ្លងផុតទៅវគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ Copa del Rey ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះ Elche នៅម៉ោងបន្ថែមនាកីឡាដ្ឋាណ Estadio Martinez Valero។

Elche 1-2 Real Madrid: Eden Hazard scores first goal of the season as Madrid come from behind to avoid cup shock - Eurosport

ក្រោយពីបញ្ចប់ការប្រកួតម៉ោងធម្មតាមិន មានក្រុមណា ស៊ុត បញ្ចូលទីគ្នាក្នុងលទ្ធផល ០ ទល់និង០  ការប្រកួត បន្ថែម ម៉ោង១៥នាទីលើកទី១​ខ្សែ​ការពារអន្តរជាតិប្រេស៊ីលMacelo ត្រូវអាជ្ញា កណ្តាលបណ្តេញចេញខណៈ កីឡាករ Gonzalo Verdu របស់ក្រុមម្ចាស់ផ្ទះ មានឪកាសរកបានគ្រាប់បាល់ នាំមុខ មុននៅនាទី ទី១០៣ មុនពេល ខ្សែបម្រើអន្តរជាតិអេស្បាញIscoរកបានគ្រាប់បាល់វាយ​បក​តាមស្មើ វិញនៅ នាទីទី១០៨។

Eden Hazard Sinks Elche as 10-man Real Madrid Come from Behind in Copa del Rey - News corner

ក្រុមElche បាន បាត់បង់កីឡាករ Millaនៅ នាទីទី១២០+២ ខណៈកីឡាករបម្រុង Eden Hazard គឺជាតួឯក ក្នុងការប្រកួត នេះ ដោយ បានអួសបាល់ដាច់ខ្សែការពារ Axel Werner  ក្រោយការបញ្ជូនរបស់David Alaba ដោយស៊ុតបញ្ចូលទី​គ្រាប់​ជ័យ​ជំនះនៅនាទីនាទីទី១១៥មុនបញ្ចប់ការប្រកួត៥នាទី ។ ទោះយ៉ាងណាការខិតខំំប្រឹងប្រែងរកបាន​គ្រាប់បាល់វាយបកនៅជិ​តបញ្ចប់កា​រ​ប្រកួត​របស់Elche មិនត្រូវបានអនុញ្ញាតិដោយសារមានកីឡាករ រវាងភាគីទំាងសងខាងបានដួលក្នុងប្រអប់មុនរួចទៅហើយ៕

ប្រភពព័ត៍មាន៖ BBC