ក្លិប Bayern Munich នឹងចុះហត្ថលេខាជាផ្លូវការណ៏ដើម្បីផ្ទេរយកខ្សែការពារ Benjamin Pavard ពីក្លឹបអាល្លឺម៉ង់ Stuttgart មករួមក្រុមនៅខែកក្កដា ២០១៩ខាងមុខនេះ។ កីឡាករវ័យ ២២ ឆ្នាំសញ្ជាតិបារាំងរូបនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈមានសុពលភាពពេល ៥ឆ្នាំជាមួយនឹងម្ចាស់ជើងឯក Bundesliga ២០១៧-២០១៨ នៅកីឡាដ្ឋាន Allianz Arena ។

Hasan Salihamidzic ប្រធានក្លឹប Bayern បាននិយាយថាក្រុមយើងពិតជារីករាយនិងមានមោទនភាពណាស់ដែលអាចមានលទ្ធភាពទទួលបានកីឡាករល្អ និងមានសមត្ថភាពដូចជាគាត់ខណៈ ក្រុម Bayern កំពុងស្ថិតនៅក្នុងទីក្រុងដូហា(ប្រទេសកាតា)នៅឯជំរុំហ្វឹកហាត់ អំឡុងពេលសម្រាករដូវរងារហើយវិលត្រឡប់មកប្រកួតនៅក្របខណ្ឌ Bundesliga វិញនៅថ្ងៃទី១៨ ខែមករា ២០១៩ ដោយជួបជាមួយក្រុម Hoffenheim ។

បច្ចុប្បន្ន Bayern Munich ពួកគេឈរនៅលេខ២ ក្នុងក្របខ័ណ្ឌ Bundesliga និងមានគម្លាត ៦ពិន្ទុពីក្រោយក្រុម Borussia Dortmund ខណៈក្រុមនិងត្រូវជួបប្រកួតជាមួយហង្សក្រហម Liverpool នៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នៅសប្តាហ៏ក្រោយផងដែរ។ គួររំលឹកឡើងវិញផងដែរថា Pavard បានជួយបារាំងឈ្នះពានរង្វាន់បាលទាត់ពិភពលោកឆ្នាំ ២០១៨ នៅក្នុងប្រទេសរុស្ស៊ីនិងបានស៊ុតបញ្ចូលទីបាន ១គ្រាប់ក្នុងការប្រកួតជាមួយអាហ្សង់ទីន។

ប្រភព៖ bbc