លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea បានផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតថាវាពិតជាសំខាន់ខ្លាំងណាស់ដែល Willian នឹងត្រូវបន្តស្នាក់នៅជាមួយក្លឹបបន្តទៀត ជាមួយនិង Pedro ព្រមទាំង(Callum Hudson- Odoi ) បន្ទាប់ពីកាលពីដើមសប្តាហ៍នេះ មានពត៌មានចុះផ្សាយថាៈ ក្រុម Chelsea បានច្រានចោលការដេញថ្លៃជាកីឡាករ ១រូប(Malcom) បូកបន្ថែមសាច់ប្រាច់របស់ក្រុម Barcelona សម្រាប់កីឡាក​ Willian វ័យ ៣០ឆ្នាំ ដើម្បីផ្លាស់ទៅកីឡាដ្ឋាន Stamford Bridge។

ខ្សែបម្រើ-ស្លាបប្រេស៊ីល Willian រូបនេះបានបង្ហាញទម្រង់លេងល្អដោយស៊ុតបញ្ចូលទីគ្រាប់បាល់ទី២ ដើម្បីផ្តល់ឱ្យក្រុមម្ចាស់ផ្ទះផ្តួលក្រុមភ្ញៀវ Newcastle United ២:១ កាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ ក្រុម Chelsea មានឪកាសនាំមុខមុនដោយកីឡាករ Pedro ក្រោយការបញ្ជូនបាល់ពីចំងាយរបស់ខ្សែការពារ David Luiz នៅនាទីទី៩ ប៉ុន្តែត្រូវបាន Clark កីឡាករក្រុម Newcastle ធ្វើការតែតបញ្ចូលទីវាយបកតាមស្មើវិញនៅនាទីទី៤០ មុនពេល Willian បន្ថែមគ្រាប់បាល់ជ័យជំនះនៅនាទីទី៥៧។

Willian បានផ្ទេរពីក្រុម Anzhi Makhachkala មកចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងតម្លៃខ្លួន ៣០លានផោនកាលពីខែសីហាឆ្នាំ២០១៣ និងបានជួយឱ្យក្រុមតោខៀវទទួលបានពាន Premier League ពីរដង FA Cup និង League Cup ផងដែរ។

អត្ថបទ៖ Cambosport
ប្រភព៖ BBC