លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ Tottenham បាននិយាយថាលោកមានការព្រួយបារម្ភអំពីខ្សែប្រយុទ្ធឆ្នើម Harry Kane បានរងរបួសនៅក្នុងជំនួបចាញ់ក្រុម Manchester United ១:0​ កាលពីយប់មិញ។ Kane ត្រូវបានសែងចេញពីកីឡដ្ឋាន Wembley បន្ទាប់ពីរងនូវការឈឺចាប់ក្នុងប៉ុន្មាននាទីចុងក្រោយមុនបញ្ចប់ការប្រកួត ខណៈដែលរូបគេទទួលរងរបួសលើកជើងនិងមានស្នាមហើមនៅលើជង្គង់ខាងឆ្វេង។

Kane បានស៊ុតបាល់ចេញពីជើងចំនួន ៧ដង ខណៈដែល Spurs បរាជ័យដោយការរារាំងពីអ្នកចាំទី David de Gea ធ្លាប់បានរងរបួសកជើងក្នុងឆ្នាំ២០១៨ និងខកខានបង្ហាញខ្លួន ១០ប្រកួតនៅរដូវកាលមុនជាមួយនឹងការរងរបួសស្រដៀងគ្នានេះដែរ ខណៈខ្សែបម្រើ Moussa Sissoko របស់ក្រុម Spurs ក៏រងរបួសផងដែរ ប៉ុន្តែត្រូវបានប្តូរជំនួសមុនពេលបញ្ចប់តង់ទី១។

លោក Pochettino បានបន្ថែមថា: វាជាលទ្ធផលដ៏អាក្រក់មួយហើយ Kane កំពុងតែមានការខកចិត្តបន្ទាប់ពីការប្រកួត។ យើងប្រឈមនឹងការបាត់បង់កីឡាករ Son Heung-min សម្រាប់ការប្រកួតក្របខ័ណ្ឌអាស៊ី Asian Cup ហើយបើសិនជា Kane ទទួលរងរបួសនោះវានឹងក្លាយទៅជាការទទួលបន្ទុកដ៏ធំមួយសម្រាប់យើង។ ប៉ុន្តែយើងសង្ឃឹមថាវាមិនមែនជាបញ្ហាធំនោះទេ ដោយរង់ចាំមើលលទ្ធផលវេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជាមុនសិន

អត្ថបទ៖ Cambosport
ប្រភព៖ bbc