Zlatan Ibrahimovic ជឿជាក់ថាខ្សែប្រយុទ្ធឆ្នើម Harry Kane ត្រូវតែចាកចេញពីក្រុម Tottenham ដើម្បីឈ្នះពានរង្វាន់ធំៗ។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ុយអ៊ែតរូបនេះបានក្រើនរំលឹកដល់ Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេសថាគាត់ត្រូវតែមានក្តីមេត្តា និងមានឆន្ទៈគោលបំណងខ្ពស់ក្នុងការក្លាយជាខ្សែប្រយុទ្ធដ៏ល្អបំផុតរបស់ពិភពលោក។

Kane បានផ្ទេរមកចូលរួមជាមួយក្រុម Tottenham តាំងពីឆ្នាំ២០០៤ មកម្លេះ ជាមួយកំនត់ត្រារកគ្រាប់បាល់បាន ១៦០គ្រាប់នៅក្នុង ២៤៤ប្រកួតហើយគាត់ក៏បានឈ្នះពានកិត្តិយសផ្ទាល់ខ្លួនគឺស្បែកជើងមាស (Golden Boot) ផងដែរក្រោយពីបាននាំអង់គ្លេសទៅ World Cup ២០១៨ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីឆ្នាំមុននៅប្រទេសរុស្សី។ ទោះជាយ៉ាងណាក៏ដោយ Kane មិនទាន់ជួយក្រុមលើកពានអ្វីជាដុំកំភួនឡើយស្របពេល ក្លិប Spurs ប្រឈមនឹងការស្ទាក់ស្ទើរ ខណៈដែលប្រធានក្លឹបលោក Daniel Levy នៅមិនទាន់ចុះហត្ថលេខាទិញវកីឡាករបន្ថែមទៀតមើលទៅទំនងជាក្រុមមានមូលដ្ឋាននៅភាគខាងជើងក្រុងឡុងដ៏អាចនិងបញ្ចប់រដូវកាល(២០១៨-២០១៩នេះ)ដោយគ្មានឈ្នះពានអ្វីទាល់តែសោះ។

Ibrahimovic អតីតកីឡាករក្លឹប Manchester United, Barcelona, Inter Milan, PSG, Juventus និង AC Milan លោក Ibrahimovic ដែលធ្លាប់ឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹបទាំងអស់បានបន្តថាៈ ខ្ញុំគិតថា Kane ត្រូវតែចាកចេញពីក្រុម Tottenham ប្រសិនគាត់ចង់ក្លាយជាខ្សែប្រយុទ្ធកំពូលល្អបំផុតមួយ

Ibrahimovic បច្ចុប្បន្នកំពុងលេងអោយក្រុម LA Galaxy បានប្រាប់ទៅ Bethard ថា: នៅពេលខ្ញុំកំពុងលេងនៅអង់គ្លេសខ្ញុំបានឃើញគាត់លេង។ ខ្ញុំយល់ថាគាត់គឺជាខ្សែប្រយុទ្ធដ៏ល្អម្នាក់។ គាត់នៅតែអភិវឌ្ឍទម្រង់លេងបានល្អ។ ប៉ុន្តែខ្ញុំសម្រាប់ខ្ញុំការលេងនៅក្នុងក្លឹបធំមួយដែលធ្វើបានល្អគឺខុសពីការលេងជាមួយនិងក្លឹប Tottenham ដែលជាក្លិបមិនទាន់មានការរីកចំរើនដល់កម្រិតកំពូលនៅឡើយ ។ ដូច្នេះបើសិនជាគាត់ចង់ឈ្នះពានមែននោះខ្ញុំគិតថាគាត់ត្រូវតែផ្លាស់ប្តូរក្រុមហើយ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun