ខ្សែការពារ Marcelo របស់ក្លឹប Real Madrid បានបង្ហាញពីចេតនាក្នុងការផ្លាស់ទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo ដែលបច្ចុប្បន្នកំពុងលេងអោយក្រុមស្រ្តីជរា Juventu នៅក្របខណ្ឌលីកកំពូល SerieA របស់អ៊ីតាលី ។

ទោះបីជាយ៉ាងនេះក្តី ប្រធានក្លឹបអធិរាជស Real Madrid លោក Florentino Perez មានឆន្ទៈក្នុងការសម្រេចនូវបំណងប្រាថ្នារបស់ខ្សែការពារឆ្វេងរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះខណៈសាមីខ្លួន Marcelo មិនសូវសប្បាយចិត្តក្នុងការលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Santiago Solari នៅរដូវកាលនេះទេ។ យោងតាមរបាយការណ៍ Tuttosport របស់អេស្ប៉ាញបានឱ្យដឹងថាក្រុមម្ចាស់ជើងឯក Champion League កំពុងសម្លេងឃើញបេក្ខភាព កីឡាករ Junior Firpo វ័យ ២២ឆ្នាំកំពុងលេងអោយក្រុម Real Betis អាចនិងមកជំនួសតំណែងរបស់ Marcelo បាន។

Marcelo បានប្រាប់ប្រមុខដឹកនាំនៅឯកីឡាដ្ឋាន Estadio Santiago Bernabeu ថា ប្រសិនបើ Juventus ដាក់សំណើរមកខ្ញុំ ដូច្នេះខ្ញុំអាចមានសិទ្ធិនិងអនុញ្ញាតិឱ្យចាកចេញ។ ហើយប្រសិនជាការផ្លាស់ប្តូរនេះដំណើរការបានយ៉ាងរលូននោះ វានឹងធ្វើឱ្យ Marcelo និង Ronaldo និងបន្តលេងរួមក្រុមជាមួយគ្នាសារឡើងវិញក្រោយពីពួកគេបានប្រកបអាជីពជាមួយគ្នាជិត ៩ឆ្នាំក្រុមមានមូលដ្ឋាននារាជធានីប្រទេសអេស្បាញកន្លងមក។

អត្ថបទ៖ Cambosport
ប្រភព៖ dailymail