គ្រូបង្វឹកបណ្តោះអាសន្នក្រុម Man.United លោក Ole Gunnar Solskjaer បានបង្ហាញ នៅវីដេអូឃ្លីបការប្រកួតមួយដែលនាំអោយក្លឹបបិសាចក្រហម Manchester United ផ្តួលក្រុម Arsenal បានក្នុងការប្រកួត FA Cup ជុំទី៤ កាលពីយប់ថ្ងៃសុក្រ ទី២៥ មករា ២០១៩។

ក្រុម Man United បានឈានទៅប្រកួតក្នុងក្របខ័ណ្ឌ FA Cup ជុំទី៥ ដោយទទួលបានជ័យជម្នះ ៣-១ លើក្រុមម្ចាស់ផ្ទះនៅកីឡាដ្ឋាន Emirates Stadium ខណៈ Alexis Sanchez, Jesse Lingard និង Anthony Martial រកបានគ្រាប់បាល់ម្នាក់ ១គ្រាប់ក្នុងការប្រកួតនេះ។ លទ្ធផលនេះគឺជាជ័យជំនះលើកទី៨ សម្រាប់អ្នកចាត់ការទូទៅសញ្ជាតិន័រវេរូបនេះបានចូលដឹកនាំក្រុមបន្ទាប់ពីបិសាចក្រហម Man.United បញ្ចប់តំណែងលោក Jose Mourinho។

អ្វីដែលជារឿងគួរចាប់អារម្មណ៏គឺគ្រាប់បាល់ស៊ុតបញ្ចូលទីទី២ និងទី៣ របស់ Man United ជាការវាយសម្រុកដ៏គួរឱ្យចាប់អារម្មណ៍ហើយលោក Solskjaer បានសារភាពថានេះជាផ្នែកសំខាន់នៃផែនការប្រកួតរបស់ក្រុមក្រោយពីបានទស្សនាវីដេអូក្លីប របស់អតីតកីឡាករក្រុមគឺ Man.United គឺ Cristiano Ronaldo ដែលបានផ្តួល Arsenal នៅកម្មវិធីប្រកួតក្របខ័ណ្ឌ Champions League ក្នុងឆ្នាំ២០០៩ កន្លងទៅដែលសកម្មភាពប្រកួតគឹប្រហាក់ប្រហែលគ្នា ពិសេសគឺគ្រាប់បាល់ទី១ របស់ Sanchez។ លោក Solskjaer បានថ្លែងថា: វាពិតជាអស្ចារ្យណាស់ក្នុងការចូលរួមប្រកួតប្រជែងពានដ៏ចំណាស់នេះបន្តទៅវគ្គមួយទៀត។ វាគឺជាការប្រកួតដ៏លំបាកបំផុតមួយប៉ុន្តែយើងទទួលបានលទ្ធផលល្អ។យើងបានខិតខំលេងយ៉ាងសកម្មក្នុងតំបន់ការពារ និងប្រយុទ្ធ ដូចដែលអតីតខ្សែប្រយុទ្ធ Wayne Rooney, Cristiano Ronaldo, Ji Sung-park ធ្លាប់បានធ្វើកាលពី៩ឆ្នាំមុនដូច្នេះដែរ

Video ៩ឆ្នាំមុន

Video កាលប្រកួតកាលថ្ងៃសៅរ៏

អត្ថបទ៖ Cambosport
ប្រភព៖ mirror