មានកីឡាករឆ្នើមៗមួយចំនួនដែលបានប្រែក្លាយខ្លួនក្រោយបញ្ចប់អាជីពជាកីឡាករបាល់ទាត់ដោយចាប់ផ្តើមការងារជាគ្រូបង្វឹកហើយជារឿងមួយដែលគាប់ជួនផងដែរសម្រាប់ពួកគេដោយមានឪកាសបានបង្វឹកក្រុមនិងអតីតមិត្តរួមក្រុមអាជីព និងជម្រើសជាតិរបស់ពួកគេ ដូចជាឧទាហរណ៏ករណីអតីតគ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Zinedine Zidane និងខ្សែការពារកណ្តាល Sergio Ramos ជាដើម។ ទោះជាយ៉ាងណាក៏មិនមានអ្នកចាត់ការទូទៅច្រើននោះទេដែលបានចុះហត្ថលេខានាំយកអតីតមិត្តរួមក្រុមមកលេងអោយក្រុមដែលខ្លួនកំពុងដឹកនាំនោះ។

ខាងក្រោមនេះគឺគ្រូបង្វឹក ៥រូបបានក្លាយជាគ្រូបង្គោលហើយចុះហត្ថលេខានាំយកអតីតមិត្តរួមក្រុមមកធ្វើជាកូនក្រុមៈ

១.Diego Simeone និង Fernando Torres

Fernando Torres អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្បាញ បានចាប់ផ្តើមអាជីពជាមួយក្រុម At.Madrid និងធ្លាប់លេងរួមគ្នាជាមួយលោក Diego Simeone កំលុងឆ្នាំ២០០៣-២០០៥ មុនពេលផ្លាស់ទៅលេងនៅក្រុមហង្សក្រហម Liverpool នៅឆ្នាំ២០០៧។ បន្ទាប់មកក្រោយពីមិនបានទទួលជោគជ័យ នៅក្រុម AC.Milan លោក Simeone ក្នុងនាមជាគ្រូបង្វឹកបានចុះហត្ថលេខានាំយក Torres មកវិញក្នុងលក្ខណ្ឌខ្ចីជើងនៅរដូវកាល២០១៥-២០១៦ និងបានផ្ទេរមកលេងជាអចិន្រ្តៃយ៏វិញនៅឆ្នាំ២០១៦។ ក្រោមការដឹកនាំរបស់លោក Simeone នៅក្រុម At.Madrid កីឡាករ Torres ស៊ុតបញ្ចូលទីបាន ៣៨គ្រាប់ និងបានលើកពាន UEFA Cup ជាមួយក្រុមមុនពេលផ្ទេរទៅលេងនៅលីកកំពូលជប៉ុនក្នុងឆ្នាំ២០១៨។

២.Thierry Henry and Cesc Fabregas

Henry និង Fabregas ធ្លាប់លេងនៅក្រុមកាំភ្លើងធំ Arsenal ជាមួយគ្នាកំលុងឆ្នាំ២០០៣-២០០៧ មុនពេលផ្ទេរទៅលេងនៅក្រុម Barcelona ក្នុងឆ្នាំ២០១១ និងបានត្រលប់មកកាន់ក្រុម Chelsea នៅឆ្នាំ២០១៤។ ក្រោយចូលកាន់តួនាទីជាគ្រូបង្វឹក Monaco នៅខែតុលា ឆ្នាំ២០១៨ Henry ប៉ុន្តែមិនទទួលបានជោគជ័យគួរកត់សម្គាល់នោះទេ ក្រោយមកបន្ទាប់ពីមិនជាប់ជម្រើស ១១នាក់ដំបូងរបស់លោក Sarri លោក Henry បានសម្រេចចុះហត្ថលេខានាំយកអតីត មិត្តរួមក្រុមរូបនេះមកពង្រឹងតំបន់បម្រើស្លាប និងបម្រើកណ្តាលឡើងវិញដោយគ្មានតម្លៃខ្លួន(Free Transfer)។ ប៉ុន្តែក្រោយ បញ្ចប់លទ្ធផលចុងក្រោយចាញ់ក្រុម Strasbourg ៥:១ ក្នុងទឹកដីខ្លួនឯងធ្វើអោយប្រធានក្លឹបសម្រេចចិត្តចែកផ្លូវជាមួយនិង Thierry Henry តែម្តង។

៣.Steven Gerrard, Jermain Defoe និង Jon Flanagan

អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសនិងហង្សក្រហម Liverpool លោក Steven Gerrard បានចូលកាន់តំណែងជាគ្រូបង្វឹកក្រុម Rangers នៅរដូវក្តៅនេះហើយគាត់បានធ្វើការងារដ៏គួរអោយចាប់អារម្មណ៍មួយជាមួយក្លឹប។ ប៉ុន្តែក្រុម Ranger មានថវិកាកំនត់ ដែលតម្រូវអោយ Gerrard ប្រើប្រាស់ដើម្បីទិញកីឡាករបាននៅកម្រិតមួយ។ បន្ទាប់ពីចុះហត្ថលេខានាំយកអតីតមិត្តរួមក្រុម Jon Flanagan ដែលធ្លាប់លេងនៅ Liverpool ជាមួយគ្នានៅរដូវកាល (២០១៣-២០១៤)កាលពីរដូវក្តៅកន្លងមក។ នៅខែមករា ២០១៩ ថ្មីៗនេះ Gerrard បានសម្រេចចុះហត្ថលេខានាំយកអតីតមិត្តរួមក្រុមម្នាក់ទៀតគឺ Jermaine Defoe ដែលធ្លាប់លេងអោយក្រុមតោកំណាចអង់គ្លេសជាមួយគ្នាបន្ទាប់ពីខ្សែប្រយុទ្ធជើងចាស់រូបនេះចំណាយពេល ១៨ខែ លេងក្នុងលក្ខណ្ឌខ្ចីជើងអោយក្រុម Bournemouth។

៤.Frank Lampard និង Ashley Cole

Frank Lampard ធ្លាប់លេងក្នុងនាមជាកីឡាករអោយក្រុម Chelsea ជាមួយនិង Ashley Cole កំលុងឆ្នាំ២០០៦-២០១៤ និងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ Lampard បានចូលមកដឹកនាំក្រុម Derby Country នៅលីកលំដាប់ទី២ ពីក្រុម LA.Galaxy នៅលីកកំពូលអាមេរិកក្រោយពីខ្សែការពារឆ្វេងរូបនេះស្ថិតក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។ ក្រុមសង្ឃឹមថា បទពិសោធន៏របស់ Cole និងជួយជ្រោមជ្រែងក្រុមព្រមទាំងដោះស្រាយបញ្ហាតំបន់ការពារគោលបំណងជួយអោយ Derby Country មានឪកាសវិលត្រលប់ទៅលេងនៅក្របខណ្ឌកំពូលសារជាថ្មីឡើងវិញ។

៥.Roberto Mancini, Siniša Mihajlović និង Juan Sebastián Verón

លោក Roberto Mancini អតីតគ្រូបង្វឹក Man.City ធ្លាប់លេងអោយក្លឹប Sampdoria និង Lazio ក្នុងនាមជាកីឡាករម្នាក់ជាមួយនឹងអតីតមិត្តរួមក្រុម SinišaMihajlović និង Juan SebastiánVerón។ សម្រាប់ក្លឹប Sampdoria Mihajlović បានលេងជាមួយ Mancini នៅចន្លោះឆ្នាំ ១៩៩៤ និង ១៩៩៧ មុនពេលចាកចេញទៅកាន់ក្លិប Lazio។ ផ្ទុយទៅវិញ Veron បានលេងតែមួយរដូវកាលជាមួយលោក Mancini គ្រូបង្វឹកអ៊ីតាលីបច្ចុប្បន្ននៅក្រុម Sampdoria។ បន្ទាប់ពីលោក Mancini ផ្លាស់ទៅ Lazio នៅឆ្នាំ ១៩៩៧ ទាំង Mihajlovic និង Veron បានផ្លាស់ទៅកាន់ក្លិបដូចគ្នានៅ រដូវកាល១៩៩៨-១៩៩៩ ខណៈដែលលោក Mancini បានផ្ទេរទៅក្រុម Leicester City ក្នុងលក្ខណ្ឌខ្ចីជើងនិងចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលឆ្នាំ ២០០០/២០០១តែម្តង។ រំលឹកឡើងវិញផងដែរថាក្រោយចូលដឹកនាំក្រុម Inter.Milan នៅឆ្នាំ២០០៤ លោក Mancini បានចុះហត្ថលេខានាំយកអតីតមិត្តរួមក្រុមទំាងពីរមកលេងអោយក្លឹបរយៈពេល២រដូវកាល (ប៉ុន្តែ Veron លេងក្នុងលក្ខណ្ឌខ្ចីជើង) ក្រោយមកពួកគេបានឈ្នះពាន SerieA នៅរដូវកាល២០០៥-២០០៦ និងពាន Coppa Italia ២ដង និង ពាន SuperCoppa Italian ១ដងផងដែរ។

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia