កាលពីយប់ថ្ងៃសៅរ៏ទី២៦ មករា ២០១៩ លោក Sean Dyche គ្រូបង្វឹកក្រុម Burnley បាននិយាយថាក្រុម Manchester City អាចឈ្នះគ្រប់ក្របខណ្ឌប្រកួតនៅរដូវកាលនេះបន្ទាប់ពីជើងឯកក្របខ័ណ្ឌ Premier League បានលត់ក្រុមរបស់លោកក្នុងលទ្ធផល ៥-០ ដើម្បីឈានទៅប្រកួតក្នុងក្របខ័ណ្ឌ FA Cup ជុំទី ៥សម្រាប់ ១៦ក្រុមចុងក្រោយបន្តទៀត។

គ្រាប់បាល់ ៥គ្រាប់របស់ក្រុមមេឃខៀវរកបានដោយកីឡាករ Gabriel Jesus, Bernardo Silva, Kevin de Bruyne Kevin Long(ចូលទីខ្លួនឯង) និងខ្សែប្រយុទ្ធ Sergio Aguero បានជួយអោយក្រុមម្ចាស់ផ្ទហ Manchester City ផ្តួលក្រុមភ្ញៀវបានដោយងាយ។ លោក Dyche បានបានផ្តល់បទសម្ភាសន៏ក្រោយការប្រកួតថាៈ ពួកគេមានកីឡាករដែលមានឆន្ទៈ។ តើមានក្រុមណានឹងបញ្ឈប់ពួកគេឱ្យឈ្នះ អ្វីគ្រប់យ៉ាងប្រសិនបើពួកគេស្ថិតក្នុងទម្រង់លេងបែបនេះ ហើយវាជាការលំបាកកដែលលេងប្រឈមជាមួយកីឡាករមានសមត្ថភាពដូចនេះស្របពេល Burnley បានចាញ់ការប្រកួតជាលើកទី១ ក្នុងចំណោម ៦ប្រកួតចុងក្រោយ

Man.City ក្រុមដឹកនាំដោយលោក Pep Guardiola បានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League និង Carabao Cup សម្រាប់រដូវកាលនេះពួកគេប្រឈមនឹងតោខៀវ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup និងបន្តជួបក្រុម Schalke មកពីក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់នៅក្របខ័ណ្ឌ Champions League ហើយក្រុមការពារ តំណែងជើងឯក មួយនេះមានគម្លាតបួនពិន្ទុប៉ុណ្ណោះពីក្រុមកំពុងនាំមុខតារាង Premier league គឺ Liverpool នៅក្របខ័ណ្ឌ Premier League។

Wimbledon Vs West Ham

ក្រុមម្ចាស់ផ្ទះមកពីក្របខណ្ឌលីកលំដាប់ទី៣ គឺ Wimbledon បានផ្តួលក្រុមភ្ញៀវញញួរធំ West Ham United ក្នុងការប្រកួត FA Cup ជុំទី៤ នាថ្ងៃសៅរ៏។ ក្រុម Wimbledon មានឪកាសនាំមុខមុនដោយកីឡាករ Appiah និង Wagstaf(២គ្រាប់) មុនពេលកីឡាករ Perez និង Anderson ធ្វើការវាយបកតាមពីក្រោយវិញ ២គ្រាប់ ខណៈកីឡាករ Sibbick បន្ថែមគ្រាប់បាល់ ១គ្រាប់ទៀតអោយ Wimbledon យកឈ្នះក្នុងលទ្ធផល ៤:២។

អត្ថបទ៖ Cambosport
ប្រភព៖ BBC