ខ្សែប្រយុទ្ធក្រុម Stoke City កីឡាករមានកំពស់ ២.០១ម៉ែត្រ Peter Crouch បានចុះហត្ថលេខាជាមួយនឹងក្រុម Burnley រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលកីឡាករ Sam Voke របស់ក្រុម Bouremouth បានផ្លាស់ទៅកាន់ក្រុម​ Stoke City វិញដើម្បីជំនួសតំណែងរបស់ខ្លួន។ Crouch ដែលបានឈានចូលវ័យ ៣៨ឆ្នាំកាលពីថ្ងៃពុធបានបង្ហាញខ្លួន ៤៦២លើកសម្រាប់ក្លឹប៦ផ្សេងគ្នាដោយរកបាន ១០៨គ្រាប់។

Vokes វ័យ ២៩ឆ្នាំបានចូលរួមជាមួយក្លិប Stoke ក្នុងក្របខ័ណ្ឌ Championship សម្រាប់តម្លៃមិនត្រូវបង្ហើបអោយដឹងនៅលើកិច្ចព្រមព្រៀងរយៈពេល ៣ឆ្នាំកន្លះ។

អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស Crouch បាននិយាយថា: ខ្ញុំមានអារម្មណ៍ថាអាយុកាន់តែចាស់តែ ខ្ញុំនៅទទួលការស្រេកឃ្លានរកគ្រាប់បាល់បញ្ជូលទី។ លោក Sean Dyche គ្រូបង្វឹករបស់ Clarets បាននិយាយថា: យើងដឹងថា Crouch គាត់ជាតួអង្គដ៏សំខាន់ម្នាក់ហើយគាត់នៅតែមានបំណងប្រាថ្នាចង់ជួយក្រុម។ រឿងសំខាន់សម្រាប់ខ្ញុំគឺការជំរុញលើកទឹកចិត្តអ្នករាល់គ្នាអោយខិតខំបន្តទៀត ក្រោយការមកដល់របស់គាត់

Stoke City’s Peter Crouch celebrates scoring his side’s first goal of the game during the Premier League match at The Hawthorns, West Bromwich.

ទន្ទឹមនឹងនេះដែរខ្សែការពារឆ្វេងសញ្ជាតិហូឡង់ Erik Pieters របស់ក្រុម Stoke ក៏បានផ្ទេរទៅចូលលេងក្នុងក្រុម Amiens នៅលីក១បារាំងក្នុងការខ្ចីជើងរហូតដល់ចុងរដូវកាល។ កីឡាករវ័យ ៣០ឆ្នាំរូបនេះដែលបានចូលរួមជាមួយក្រុម Stoke ក្នុងឆ្នាំ២០១៣ បានបង្ហាញខ្លួនចំនួន ២៣ប្រកួតឱ្យក្លឹបលំដាប់ទី២មួយនេះ។

អត្ថបទ៖ Cambosport
ប្រភព៖ bbc