ក្តីសង្ឃឹមរបស់ក្រុម Napoli ក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ បានរងនូវការខកចិត្តយ៉ាងខ្លាំងក្រោយទទួលបានលទ្ធផលស្មើគ្នា ០:០ ជាមួយនឹងក្រុមម្ចាស់ផ្ទះ AC Milan ក្នុងការប្រកួតកាលពីថ្ងៃសៅរ៏។

បច្ចុប្បន្នក្រុមរបស់លោក Carlo Ancelotti ឈរនៅចំណាត់ថ្នាក់លេខ២ មានប្រាំបីពិន្ទុតាមពីក្រោយក្រុមនាំមុខតារាង និងជាក្រុមការពារតំណែងជើងឯកមិនដែលចាញ់បន្ទាប់ពី Juventus ផ្តួលម្ចាស់ផ្ទះ Lazio នៅថ្ងៃអាទិត្យក្នុងលទ្ធផល ២:១។ កីឡាករ Piotr Zielinski បានខិតខំប្រឹងប្រែងរកគ្រាប់បាល់បញ្ចូលទីប៉ុន្តែត្រូវបានរារាំងដោយអ្នកចាំទី Gianluigi Donnarumma ខណៈដែល Mateo Musacchio របស់ក្រុម AC Milan បានខិតខំវាយបកដូចគ្នាតែមិនមានសំណាង។ ក្រុម Napoli បានបាត់បង់សមាជិកម្នាក់គឺកីឡាករ Ruiz ក្រោយអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញនៅនាទីទី(៩០+៣)ជិតបញ្ចប់ការប្រកួតតង់ទី២។

អត្ថបទ៖ Cambosport
ប្រភព៖ BBC