ក្រុមម្ចាស់ការពារតំណែងជើងឯក Chelsea នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United ក្នុងការប្រកួតជុំទី៥ នៃពាន FA Cup ស្របពេលដែលក្រុមស្ថិតក្នុងក្របខ័ណ្ឌលំដាប់ទី៤ Newport County អាចនឹងជួបជាមួយនឹងក្រុម Manchester City។

ក្រុម Man United បានផ្តួលក្រុម Arsenal ក្នុងការប្រកួតជុំទី៤ កាលពីសប្តាហ៍មុន ដើម្បីកត់ត្រាជ័យជម្នះជាលើកទី៨ ជាប់ៗគ្នា ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ប៉ុន្តែ នឹងត្រូវប៉ះការប្រកួតដ៏ស្វិតស្វាញមួយផ្សេងទៀត ក្រោយពីការចាប់ឆ្នោតកាលពីថ្ងៃចន្ទ បានធ្វើឲ្យពួកគេត្រូវជួបជាមួយនឹងក្រុម Chelsea របស់លោក Maurizio Sarri។

ក្លិបរបស់វេលស៍ Newport ដែលកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ១៤ នៅលើតារាងក្របខ័ណ្ឌ League Two បានបង្ខំឲ្យមានការប្រកួតជើងទី២ជាមួយនឹងក្រុម Middlesbrough ក្រោយពីបានរកគ្រាប់បាល់តាមស្មើនៅជិតបញ្ចប់ការប្រកួតក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នាកីឡដ្ឋាន Riverside កាលពីចុងសប្តាហ៍មុន។ ក្រុម Newport បានផ្តួលក្រុម Leicester របស់ក្របខ័ណ្ឌ Premier League ក្នុងជុំទី៣ និងអាចនឹងប៉ះជាមួយនឹងក្រុម Man City របស់លោក Pep Guardiola ប្រសិនបើពួកគេផ្តួលក្រុម Middlesbrough នៅសប្តាហ៍ក្រោយ៕

ការចាប់ឆ្នោតសម្រាប់ FA Cup ជុំទី៥

Bristol City vs Shrewsbury or Wolves
AFC Wimbledon vs Millwall
Doncaster vs Crystal Palace
Middlesbrough or Newport County vs Manchester City
Chelsea vs Manchester United
Swansea City vs Barnet or Brentford
Portsmouth or QPR vs Watford
Brighton or West Brom vs Derby

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia