ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Alvaro Morata បានចូលរួមជាមួយក្លិប Atletico Madrid របស់អេស្ប៉ាញក្នុងលក្ខណ្ឌខ្ចីជើងរហូតដល់ដំណាច់រដូវកាល ២០១៩-២០២០។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមតោខៀវ Chelsea ពីក្លឹប Real Madrid ក្នុងខែកក្កដា ឆ្នាំ២០១៧ ជាមួយ តម្លៃខ្លួន ៦០លានផោនក្នុងកិច្ចសន្យារយៈពេលប្រាំឆ្នាំ។

Morata បង្ហាញខ្លួនចំនួន ៤៧ប្រកួតនៅ Premier League សម្រាប់ក្រុមតោខៀវដោយស៊ុតបញ្ចូលទីបានចំនួន ១៦គ្រាប់។ Morata ធ្លាប់លេងឱ្យ Atletico ក្នុងនាមជាយុវជនថ្នាល ម្នាក់មុនពេលចូលរួមជាមួយ Real Madrid ក្រោយឆ្លងកាត់ការពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យវេជ្ជសាស្ត្រនៅប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ។ ការផ្ទេរនេះបានធ្វើឡើងបន្ទាប់ពី Chelsea ចុះហត្ថលេខាខ្ចីជើង ប្រយុទ្ធ Gonzalo Higuain របស់អាហ្សង់ទីនពីក្រុម AC.Milan(ក្រុម Juventus ជាអាណាព្យាបាល)កាលពីថ្ងៃសុក្រ។

ការបង្ហាញខ្លួនចុងក្រោយរបស់ Morata​ គឺផ្តួលក្រុម Nottingham Forest ក្នុងក្របខ័ណ្ឌ FA Cup នៅថ្ងៃទី៥ ខែមករាដោយកីឡាករអន្តរជាតិអេស្បាញរូបនេះ ស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ក្នុងជ័យជម្នះ ៣-0 របស់ពួកគេ។ Morata បានប្រាប់បណ្តាញសារពត៌មានថា: ខ្ញុំពិតជារីករាយនិងមានមោទនភាពណាស់ដែលបានមកទីនេះ។ ខ្ញុំពិតជាមិនអាចរង់ចាំដើម្បីចាប់ផ្តើមហ្វឹកហាត់ជួបមិត្តរួមក្រុមថ្មីរបស់ខ្ញុំនិងចាប់ផ្តើមការប្រកួតដំបូង

អត្ថបទ៖ Cambosport
ប្រភព៖ BBC