បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អេ​ស្ប៉ាញ Alvaro Morata កាលពីថ្ងៃ​អង្គារ បាន​វិល​ទៅកាន់​ក្លិប​សេះ​បង្កង់​ Juventus វិញ​ក្នុង​នាម​ជា​កីឡាករ​កម្ចី ពីក្លិប Atletico Madrid​។ នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Serie A​

Morata វ័យ​២៧​ឆ្នាំ បាន​លេង​​ឲ្យ​ក្លិប Juventus ក្នុង​ចន្លោះ​រដូវ​កាល​ឆ្នាំ​២០១៤-២០១៦ ដោយ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៧​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៩៣លើក​។ រូប​គេ​បាន​អភិវឌ្ឍ​ចេញ​ពី​ប្រព័ន្ធ​យុវ​ជនរបស់​ក្លិប Real Madrid និ​​ង​បាន​ចំណាយ​​ពេល​២​​ដំណាក់កាល​ក្នុងក្លិបនេះ ពោល​គឺ​ស្ថិត​ចន្លោះ​​ពេល​​ក្នុង​ពេល​ស្ថិត​ជា​​កីឡាករ​កម្ចី​ជា​លើក​ដំបូង​របស់គេ​នៅក្លិប Juventus​។ រូប​គេ​បាន​ចូលរួម​ជាមួយនឹងក្លិប Juventus ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​១​រដូវ​កាល​ពេញ ដែលនឹងមាន​ទំហំ​ទឹកប្រាក់​១០លាន​អឺ​រ៉ូ (ស្មើនឹង​១១,៧​លាន​ដុល្លារ​អាមេរិក)​។

មុន​នឹង​បន្ថែម​ថា ​តម្លៃ​ខ្លួន​នៃ​ការផ្ទេរ​នឹង​មានចំនួន​ទឹក​ប្រាក់​៤៥​លាន​អឺ​រ៉ូ ដោយ​ត្រូវ​បង់​ប្រចាំ​ឆ្នាំ​១៥​លាន​អឺ​រ៉ូប ចំនួន​៣​ដំណាក់កាល​ ក្នុង​ពេល​បញ្ចប់​ការ​ខ្ចី​ជើង​នោះ Juventus បាន​ឲ្យ​ដឹង​​នៅលើ​គេហ​ទំ​ព័រ​របស់​ខ្លួន​ថា៖ «រូប​គេនឹងក្លាយ​ជា​សមា​ជិក​របស់​ក្រុម​នៅ​ឆ្នាំនេះ ជា​មួយនឹង​ជម្រើស​នៃ​ការ​បន្ត​ការ​ខ្ចី​ជើង​រយៈ​ពេល​១​ឆ្នាំ​ទៀត​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia