កីឡាករ Alvaro Morata ជាខ្សែប្រយុទ្ធរបស់ក្រុម Atlectico Madrid បានបង្ហាញអារម្មភ័យខ្លាចជាមួយក្លឹបសេះបង្កង់ Juventus ក្នុងចំណោមក្លិបផ្សេងទៀតដែលមានភាពលេចធ្លោនៅ Champions League នឹងអាចចៀសផុតពីក្រុមយក្សអ៊ីតាលីនេះប្រសិនបើ At Madrid អាចឆ្លងទៅវគ្គបន្ទាប់បាន។

មូលហេតុដែល Morata មិនចង់ជួប Juventus មកពីខ្សែប្រយុទ្ធ Cristiano Ronaldo ជាពេជ្ឈឃាដស៊ុត Hat-Trick ជួយក្រុមសេះបង្កង់ ទម្លាក់ At Madrid កាលពីឆ្នាំមុនក្នុងវគ្គ១៦ក្រុមទៀតផង។

កាលពីវគ្គចែកពូល At Madrid និង Juventus ស្ថិតក្នុងពូល D ជាមួយគ្នា ខណៈក្រុមសេះបង្កង់ជាក្រុមមួយខ្លាំងប្រចាំពូល មុនពេលឡើងមកលេងវគ្គ១៦ក្រុម។ ក្រុមជើងឯក Serie A មួយនេះ បានបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងក្នុងពូល D ខណៈក្រុមរបស់ Morata ឈរត្រឹមចំណាត់ថ្នាក់លេខ២។

ញុំគិតថា Liverpool និង Juventus គឺជាក្រុមល្អបំផុត។ ខ្ញុំមិនចង់ជួបពួកគេ (Juventus) ម្ដងទៀតនៅ Champions League នោះទេ គួរឲ្យដឹងដែរ At Madrid នឹងប្រកួតជើងទី២ ជាមួយ Liverpool នៅថ្ងៃទី១១ ខែមីនាខាងមុខ ខណៈក្រុម Juventus នឹងធ្វើការប្រកួតជើងទី១ ទល់នឹងក្រុម Olympique Lyonnais នៅថ្ងៃពុធសប្ដាហ៍ក្រោយនេះ៕