បរទេស៖ Arsenal និង Tottenham Hotspur មានបំណងចង់ខ្ចីជើងខ្សែប្រយុទ្ធ Alvaro Morata មុន​ពេល​ទីផ្សារដោះដូរកីឡាករ និងបិទបញ្ចប់ជាលើកទីពីរនៅថ្ងៃ​ចន្ទឈានចូលថ្ងៃអង្គារទី១កុម្ភៈ២០២២។

Atletico Madrid 'won't let on loan Juventus striker Alvaro Morata join  Barcelona' | Daily Mail Online

ក្លឹបគូប្រជែងដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍​ខាងជើងទាំងពីរមានការខកចិត្តក្នុងការស្វែងរកខ្សែប្រយុទ្ធជួរមុខរបស់ពួកគេរៀងៗខ្លួនក្នុងខែមករានេះ និងប្រឈមការ​មិន​បន្ថែមសមាជិកថ្មីណាមួយទាល់តែសោះ។ Morata ដែលកំពុងលេងខ្ចីជើងនៅ Juventus ពីក្រុមដែលជាអាណាព្យាបាលរបស់ខ្លួនគឺ Atletico Madrid កំពុងប្រឈម​មុខនឹងអនាគតមិនច្បាស់លាស់ក្នុងទីក្រុង Turin បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធវ័យក្មេង Dusan Vlahovic​ពី​Fiorentina ។​

Tottenham target Alvaro Morata and Dejan Kulusevski transfers to ease  Antonio Conte's fury - Mirror Online

កីឡាករក្រុមជម្រើសជាតិអេស្បាញរូបនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ​ក្នុងការផ្លាស់ទៅ ​Barcelona  ប៉ុន្តែ​យោង​គេហទំព័រ The Times បានចុះផ្សាយថាៈ Morata បច្ចុប្បន្នគឺជាចំណែកលើសសម្រាប់Juventus ខណៈ ការផ្លាស់ទៅ Barcelona ទំនងជាត្រូវរង់ចាំពីអនាគតរបស់ Ousmane Dembele ។ ក៏ប៉ុន្តែជាចុងក្រោយនេះ Morata​ខ្លួន​ឯង​បាន​ច្រាន​ចោល​ការរំពឹងទុកនៃការផ្លាស់ប្តូរទៅកាន់លីកកំពូលLa Liga ជាមួយក្លឹបយក្សកាតាឡាន់វិញ។ Morata ស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងAssist  ៥ ដងពីការបង្ហាញខ្លួន ២៩ដងគ្រប់ក្របខណ្ឌប្រកួតខណៈ កុងត្រា​របស់​អតីត​កីឡាករChelsea និង Real MadridរូបនេះនៅទឹកដីWanda Metropolitano និងត្រូវអស់សុពលភាព​នាឆ្នាំ​២០២៣​ខាងមុខ​ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole