បរទេស៖ ទោះបីបង្ហាញក្តីសង្ឃឹមជួយក្រុមអេស្បាញបានបញ្ចប់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ២០២០ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Alvaro Moraota បានបង្កើតឈ្មោះក្នុងប្រវត្តិសាស្រ្តជាកីឡាករដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងនាមកីឡាករអេស្បាញនៅលើកឆាកអន្តរជាតិ។

Euro 2020 - Juventus and Spain forward Alvaro Morata forces extra-time in  first Euro 2020 semi-final - Eurosport

មានន័យថាគ្រាប់បាល់វាយបកតាមស្មើក្នុងលទ្ធផលម៉ោងផ្លូវការណ៏នៅនាទីទី៨០ បាននាំអោយខ្សែប្រយុទ្ធក្រុម Juventus រូបនេះ មានកំនត់ ត្រារកគ្រាប់បាល់បាន៦គ្រាប់ហើយ​ពោលគឺបានវ៉ាដាច់រៀមច្បង Fernando Torres អតីតខ្សែប្រយុទ្ធ Liverpool ដែលធ្លាប់រកបាន៥គ្រាប់និងជួយអេស្បាញលើកពាន Euro ២០០៨ និង Euro ២០១២ កន្លងទៅ។

Morata spoke with Torres ahead of Chelsea move

មួយវិញទៀតអតីតខ្សែប្រយុទ្ធ Real Madrid និង Chelsea បានបង្កើតចំណាត់ថ្នាក់ខ្ពស់បំផុតជាកីឡាករទីពីរបន្ទាប់ពី Cristiano Ronaldo ដែលរកបានគ្រាប់បាល់៣គ្រាប់ក្នុងជំនួបជាមួយនៅ ក្នុងព្រឹត្តការណ៏ Euro ២០២០ នេះ បន្ទាប់ពីប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រកបាន៥គ្រាប់មុនពេល ព័រទុយហ្គាល់ត្រូវហាលអាវ ត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើងជម្រើសជាតិបែលហ្សិក៕

 

ប្រភពព័ត៍មាន៖ Goal