Alvaro Morata ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea វ័យ ២៦ឆ្នាំបានចាកចេញពីក្លឹបដើម្បីចូលរួមជាមួយក្រុម At.Madrid ក្នុងលក្ខណ្ឌខ្ចីជើងរយៈពេល ១ឆ្នាំកន្លះ(១៨ខែ)បន្ទាប់ពីចាប់ផ្តើមរដូវកាល(២០១៩-២០១៩)ដ៏លំបាកក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីរូបកីឡាករអន្តរជាតិអេស្បាញដែលធ្លាប់បានត្រូវផ្តល់ទំនុកចិត្តជាមួយអតីតគ្រូបង្វឹក Antonio Conte ប៉ុន្តែ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri Morata បានក្លាយជាចំណែកលើសក្រោយការ មកដល់របស់ខ្សែប្រយុទ្ធ Gonzalo Higuain ពីក្រុម AC.Milan។

Morata ខ្សែប្រយុទ្ធតម្លៃខ្លួន ៥៧លានផោន ធ្លាប់លេងអោយក្លិប Real Madrid និង Juventus ក្នុងចំណោមក្លឹបចាស់របស់ខ្លួនត្រូវបានអ្នកគាំទ្រក្រុម At.Madrid ច្រៀងចំរៀងរំលឹកដល់ឈ្មោះ Morata ក្នុងការទទួលជ័យជម្នះរបស់ក្រុម At.Madrid កាលពីចុងសប្ដាហ៍លើក្រុម Getafe ដូចជាដឹងខ្លួនមុន។

ប៉ុន្តែកាលពីថ្ងៃអង្គារកំលុង ការបង្ហាញជាផ្លូវការណ៏របស់ Morata បានអះអាងថា: ខ្ញុំមានមោទនភាពដែលបានបញ្ចប់ការផ្លាស់ប្តូរទៅរដ្ឋធានីអេស្ប៉ាញហើយនិយាយថាគ្រូបង្វឹក Diego Simeone មិនបានបញ្ចុះបញ្ចូលគាត់ឱ្យវិលត្រឡប់មកវិញនោះទេ។ ប៉ុន្ដែវាជាជោគវាសនាដែលខ្ញុំនឹងមកដល់ទីនេះ។ ខ្ញុំពិតជារីករាយនិងមានមោទនភាពដែលបានមកទីនេះហើយស្ទើរតែមិនអាចស៊ូទ្រាំដើម្បីរង់ចាំហ្វឹកហាត់ជាមួយនឹងមិត្តរួមក្រុមថ្មីរបស់ខ្ញុំបានទេ។ខ្ញុំធ្លាប់លេងនៅទីនេះ កំលុងពេលជាយុវជនថ្នាល ដូច្នេះសមល្មមដល់ពេលដែលខ្ញុំត្រូវសងគុណក្លឹបវិញហើយ

អត្ថបទ៖ Cambosport
ប្រភព៖ mirror