ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៥ កាលពីយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ រវាងក្រុមម្ចាស់ផ្ទះញញួរធំ West Ham United និងហង្សក្រហម Liverpool បានបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា ១:១។

ចាប់ផ្តើមប្រកួតតង់ទី១ ភ្លាមក្រុមម្ចាស់ផ្ទះធ្វើការវាយសម្រុកនិងព្យាយាមស៊ុតបាល់សំដៅទី ប៉ុន្តែមិនមានសំណាង ខណៈក្រុមភ្ញៀវមានឪកាសនាំមុខមុនដោយកីឡាករ Mane នៅនាទីទី២២ ស្របពេលត្រឹមតែ ៦នាទីប៉ុណ្ណោះកីឡា ករក្រុមម្ចាស់ផ្ទះ Antonio មានឪកាសវាយបកស៊ុតបញ្ចូលទីតាមស្មើវិញនៅនាទីទី២៨ មុនបញ្ចប់តង់ទី១។

ការប្រកួតរវាងក្រុមទាំងពីរចូលមកដល់តង់ទី២នៅតែមិនមានក្រុមណាអាចរកគ្រាប់បាល់បន្ថែមសម្រាប់ក្រុមទំាងពីររៀងខ្លួនបាន ដោយបញ្ចប់លទ្ធផលWest Ham ១:១ Liverpool។ បច្ចុប្បន្នក្រុមនាំមុខតារាងក្របខណ្ឌ Premier League របស់លោក Jurgen Klopp មានគម្លាតត្រឹមតែ ៣ពិន្ទុប៉ុណ្ណោះពីក្រុមការពារតំណែងជើងឯក Man.City បន្ទាប់ពីក្រុមរបស់លោក Pep Guadiola បានផ្តួលក្រុម Arsenal ក្នុងលទ្ធផល ៣:១ កាលពីសប្តាហ៏មុន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC