យោងគេហទំព័រ Daily Mail Sport បានចុះផ្សាយថាក្រុម Manchester United ត្រៀមផ្តល់តំណែងលោក Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅអចិន្រ្តៃយ៏របស់ពួកគេប្រសិនគ្រូបង្វឹកសញ្ជាតិណ័រវេរូបនេះដឹកនាំក្រុមផ្តួលក្រុមជើងឯកបារាំង PSG នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយសម្រាប់ការប្រកួតដែលត្រូវធ្វើឡើងចំនួន២ដងបានសម្រេចនោះ។

អតីតខ្សែប្រយុទ្ធបច្ចុប្បន្នទទួលតួនាទីដឹកនាំក្រុមបន្ទាប់ពីអតីតអ្នកចាត់ការទូទៅលោក Mourinho ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែធ្នូ លោក Solskjaer បានដឹកនាំក្រុមទទួលជ័យជំនះ ៩ដងនិងស្មើម្តងបន្ទាប់ពីចូលមកបំពេញតួនាទីនៅកីឡាដ្ឋាន Old Trafford។ ប៉ុន្តែលទ្ធផលទាំងនេះនៅមិនទាន់បំពេញនៅតម្រូវចិត្តរបស់គណៈគ្រប់គ្រងក្លឹបនិងប្រិយមិត្ត គាំទ្រនៅឡើយនោះទេ ដរាបណាលោក Solskjaer ត្រូវជួយក្រុមឆ្លងផុតដំណាក់កាលពានរង្វាន់កំពូលទ្វីបអឺរ៉ុបដែលជាចំនុចសំខាន់បំផុតមួយក្នុងពេលនេះ។

ក្រុម Man.United និងត្រូវទទួលស្វាគមន៏ជើងខ្លាំង PSG នៅថ្ងៃអង្គារទី១២ ខែកុម្ភៈ២០១៩(ការប្រកួតជើងទី១)មុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសសម្រាប់(ការប្រកួតជើងទី២)ដែលនិងត្រូវធ្វើឡើងនៅថ្ងៃពុធទី៦ ខែមីនា ២០១៩។ យោងគេហទំព័រកីឡា The Sun នាយកប្រតិបត្តិផ្នែកទីផ្សារទិញដូរកីឡាករក្លឹប Man.U លោក Ed Wood Ward មានការស្ងើចសរសើរចំពោះលោក Solskjaer ចាប់តាំងពីលោកបានតែងតាំងនៅលើកិច្ចព្រមព្រៀងដឹកនាំក្រុមរយៈពេលខ្លីរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ ខណៈដែលលោក Woodward បានមកទស្សនាការបង្វឹកកូនក្រុមរបស់លោក Solskjaer កាលពីសប្តាហ៍មុនហើយសរសើរប្រាប់ពីលទ្ធផលល្អដែលគាត់ធ្វើកន្លងមក។

គ្រូបង្វឹក Tottenham ត្រូវបានចាត់ទុកជាបេក្ខជនអាទិភាពក្នុងការចូលមកដឹកនាំក្រុម Man.United ប៉ុន្តែពត៌មាននេះបានត្រូវស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីលោក Solskjaer បានបន្តជ័យជំនះអោយក្រុមលើកទី៩កាលពីសប្តាហ៏មុន ក្រោយផ្តួល Leicester City ១:0 ខណៈការប្រកួតរវាងក្រុម Man.United និង PSG បានហុចឪកាសអោយក្រុមម្ចាស់ផ្ទះមានប្រៀបជាង បន្ទាប់ពីកំពូលតារាឆ្នើមតម្លៃខ្លួនថ្លៃបំផុត Neymar បានរងរបួសនិងត្រូវអវត្តមានសម្រាប់ការប្រកួតទាំងពីរជើងដើម្បីឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយបន្តទៀតបាន។

អត្ថបទ៖ Cambosport
ប្រភព៖ dailymail