ទោះបីជា Cristiano Ronaldo បានប្រកាសពីចេតនារបស់ខ្លួនក្នុងការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញក្នុងឆ្នាំ២០១៩ ក៏តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់នឹងត្រៀមកំនត់ពេលវេលាចូលនិវត្តន៏នៅពេលណាមួយ សម្រាប់ជីវិតក្រោយពីចំណាយពេលសម្រាប់ក្រុមជម្រើសជាតិជាង១៥ឆ្នាំកន្លងមកនេះ។ យោងគេហទំព័រកីឡា FOX Sports ASIA បានដកស្រង់បេក្ខភាពកីឡាករឆ្នើម ៥ នាក់ដែលអាចបន្តតំណែងក្នុងនាមជាប្រធានក្រុមបានៈ

១.Andrea Gomes

លេងក្នុងនាមជាកីឡាករខ្ចីជើអោយក្រុមEvertonនាពេលបច្ចុប្បន្ននេះGomesកំពុងព្យាយាមកសាងសមត្ថភាពឡើងវិញ ដើម្បីមានឪកាសជាប់ជម្រើសជាតិចូលរួមក្នុងព្រឹត្តការណ៏Euro ២០២០ខាងមុខ ខណៈការប្រកួតWorld Cup ២០១៨ កន្លងមករូបគេក៏មានឪកាសបង្ហាញខ្លួនជាមួយមិត្តរួមក្រុមRenato Sanchezផងដែរ។ដូច្នេះសម្រាប់ព្រឹត្តការណ៏ធំៗខាង មុខនេះបើសិនជារូបគេត្រូវបានផ្តល់ទំនុកចិត្តនិងឪកាសនោះGomesជាកីឡាករម្នាក់គួរចាប់អារម្មណ៏។

២. Ruben Neves

ខ្សែបម្រើវ័យ២១ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្រុមWolverhampton ទោះបីជាមិនទាន់បង្ហាញទម្រង់លេងដល់ចំនុចកំពូល មួយប៉ុន្តែរូបគេមានជំនាញស៊ុតបាល់ពីចំងាយនិងចែកបាល់អោយមិត្តរួមក្រុមចំគោលដៅ។ក្រោយពីជាប់ជម្រើសដំបូងអោយក្រុមPortoចន្លោះឆ្នាំ២០១៤-២០១៧ រូបគេត្រូវបានក្លឹបWolverបាននាំ យករូបគេមករួមក្រុមមកដល់ពេលបច្ចុប្បន្ននេះ។ទោះបីជាកន្លងមកមិនជាប់ជម្រើសជាតិសម្រាប់យុទ្ធនាការWorld Cup ២០១៨ យ៉ាងណាក្តីក៏Nevesនិងបន្តពង្រឹងសមត្ថ ភាពនៅក្របខណ្ឌPremier League ដើម្បីមានឪកាសជាប់ជម្រើសជាតិនាពេលដ៏ខ្លីខាងមុខនេះ។

៣. Diogo Jota

សមាជិកក្រុមWolverhamptonម្នាក់ទៀតគឺ Jota ធ្លាប់បានបង្ហាញទម្រង់លេងល្អនៅរដូវកាលចាស់សម្រាប់ក្រុម ទើបឡើងមកពីChampionship។ប៉ុន្តែទោះបីជារដូវកាលថ្មីនេះរូបគេធ្វើមិនទាន់បានល្អដូចរដូវកាលចាស់ ប៉ុន្តែ Jota មានសមត្ថភាពនិងត្រូវបានលេងក្នុងកម្រិតយុវជន។ Jota បានបង្ហាញទម្រង់លេងគួរឱ្យភ្ញាក់ផ្អើលក្នុងការស៊ុត បាល់ បញ្ចូលទីបីគ្រាប់(Hat-trick) នៅ Premier League របស់គាត់នៅរដូវកាលនេះ និងត្រូវបានគេ ផ្គូរផ្គងទៅនឹង កីឡាករ រៀមច្បងRonaldo និងជា កីឡាករព័រទុយហ្គាល់ទី ២ ធ្វើបានដូច្នេះក្របខ័ណ្ឌ Premier League បន្ទាប់ពី Ronaldo ។

៤. Andre Silva

ទោះបីជាមិនមានឪកាសរកគ្រាប់បាល់បញ្ចូលទីនៅព្រឹត្តការណ៏World Cup ២០១៨ និង បន្តខ្សត់ការរកគ្រាប់ បាល់សម្រាប់ក្រុមAC.Milanនៅរដូវកាលនេះខណៈដែលមិនអាចជួយក្រុមក្នុងជំនួបត្រូវ Real Madrid លត់ ដល់ផ្ទះ៣:0កាលពីពេលថ្មីនេះ។ប៉ុន្តែសម្រាប់ក្រុមជម្រើសជាតិវិញSilvaបានបំពេញតួនាទីបានយ៉ាងល្អជំនួសអវត្តមានRonaldo ក្រោយពីរកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី៣គ្រាប់ក្នុង៦ប្រកួតអោយព័រទុយហ្គាល់។ដូច្នេះអាចនិយាយបានថាគាត់ក៏ជាបេក្ខភាព មួយសមរម្យបំផុតសម្រាប់ជំនួសតំណែងRonaldoប្រសិនគាត់លាឈប់ពីជម្រើសជាតិនោះ។

៥. Bernardo Silva

Bernardo Silva ថ្វីត្បិតតែមិនសូវជាប់ជាប្រធានក្រុមជម្រើសជាតិព័រទុហ្គាល់ក៏ដោយ ប៉ុន្តែខ្សែបម្រើក្រុមMan.City រូបនេះ គឺជាអ្នកលេងដ៏មានទេពកោសល្យបំផុតរបស់ព័រទុយហ្គាល់បន្ទាប់ពី Ronaldo ។ Silvaបានជួយអោយក្រុមMan.City លើកពានក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់លោក Pep Guardiolaនៅរដូវកាលទី២ខណៈ អតីតតារាបាល់ទាត់ Monaco កំពុងតែលេងដល់ កម្រិតល្អបំផុតក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏ល្អបំផុតមួយដែលមានភាពស្រដៀងគ្នាទៅនឹងកីឡាករ Ronaldo ធ្លាប់នៅក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ។

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia