Download App ដើម្បីទស្សនាការ​ Live បាល់ទាត់ល្បីៗជុំវិញពិភពលោក ជាមួយពិធិករល្បីៗដែលលោកអ្នកធ្លាប់ស្គាល់
  • បាល់ទាត់
  • បាល់ទាត់ជាតិ
  • បាល់ទាត់អន្តជាតិ
  • មូលហេតុដែលគ្រូបង្វឹកដាក់អោយ Ronaldo អង្គុយក្នុងនាមកីឡាករបម្រុងពេល Juventus ផ្តួល Udinese ៤:១ (មានវីដេអូ)

    កីឡាករ Moise Kean បានស៊ុតបញ្ចូលទីពីរគ្រាប់នៅនាទីទី១១, ៣៩ និង ២គ្រាប់ទៀតរកបានដោយកីឡាករCanដោយបាល់ប៉េណាំងទីនៅនាទីទី៦៧,ព្រមទាំងកីឡាករ Matuidi នៅនាទីទី៧១។ ប៉ុន្តែក្រុម Udinese ធ្វើការវាយបកបាន១គ្រាប់វិញដោយកីឡាករ Lasagna នៅនាទីទី៨៤ ប៉ុន្តែនៅតែមិនអាចស្រោចសង់ស្ថានការណ៏បាននាំអោយម្ចាស់ផ្ទះ Juventus បានផ្តួលក្រុម Udinese ក្នុងលទ្ធផល ៤:១ ដើម្បីបង្កើនគម្លាត ១៩ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ SerieA។

    គួរកត់សម្គាល់ថាខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនបានចូលលេងក្នុងការប្រកួតនេះទេ និងបានអង្គុយក្នុងនាមកីឡាករបម្រុង។ ចំពោះគោលបំណងដែលគ្រូបង្វឹកធ្វើបែបនេះ គឺដោយសារតែរូបគាត់ចង់អោយ Ronaldo ទុកជើងប៉ះជាមួយក្រុម Atletico Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះ ក្រោយពីក្រុមមកពីអេស្បាញមួយនេះបានឈ្នះការប្រកួតជើងទី១ ក្នុងលទ្ធផល ២:0។

    នេះការប្រកួតនេះជាលើកទី១ ហើយដែល Ronaldo ត្រូវបានក្រុម Juventus ផ្តល់អោយរូបគេសម្រាកពីការប្រកួតសម្រាប់ជម្រើស១១នាក់ដំបូង គិតចាប់តាំងពីចាប់ផ្តើមរដូវកាលប្រកួតដំបូងមក។ Juventus បានឈ្នះពានរង្វាន់ SerieA ទាំង៧ លើកចាប់តាំងពីផ្ទេរទៅកាន់កីឡដ្ឋាន Allianz កាលពីឆ្នាំ២០១១ នោះមាន ១៨ពិន្ទុដាច់ពីក្រុម Napoli ក្រោយបញ្ចប់ការប្រកួតជាមួយ Sassuolo ក្នុងលទ្ធផល ១ៈ១ នៅថ្ងៃអាទិត្យ។

    សម្រាប់ក្រុម Udinese បានដាក់បង្ហាញខ្លួនជាលើកដំបូង ខ្សែបម្រើ Ben Wilmot របស់អង់គ្លេសកីឡាករមានអាយុក្រោម ២០ឆ្នាំដែលបានចុះហត្ថលេខាខ្ចីជើងកាលពីខែមករាពីក្រុម Watford ប៉ុន្តែចូលលេងបាននៅតង់ទី១ ត្រូវបានប្តូរចេញ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ BBC

  • អត្ថបទទាក់ទង