Eden Hazard ជឿជាក់ថាក្រុមតោខៀវ Chelsea អាចធ្វើបានល្អម្តងទៀតក្នុងការផ្តួល Manchester City នៅចុងសប្តាហ៍ នេះនៅកីឡាដ្ឋាន Etihad Stadium។ ក្រុមតោខៀវបានវិលត្រលប់មកបង្ហាញទម្រង់លេងល្អវិញដោយផ្តួល Huddersfield ៥-0 នៅ Stamford Bridge កាលពីថ្ងៃសៅរ៍ក្រោយពីរងបរាជ័យដ៏អាម៉ាស់ចាញ់ក្រុម Bournemouth ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២១ កន្លងទៅ និងជាការចាញ់ក្នុងលីកដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេលជាង ២២ឆ្នាំ។

ខ្សែបម្រើ-ប្រយុទ្ធនាំលេង Eden Hazard មានសុទិដ្ឋិនិយមថាក្រុមតោខៀវអាចនឹងផ្តួលក្រុមការពារតំណែងជើងឯកលើកទី២ សម្រាប់រដូវកាល(២០១៨-២០១៩)នេះ បន្ទាប់ពីក្រុមរបស់លោក Maurizio Sarri បានទទួលជ័យជម្នះក្នុងលទ្ធផល ២-0 លើទឹកដី Stamford Bridge កាលពីខែធ្នូ ២០១៨ ម្តងរួចមកហើយ។ ក្រុម Chelsea ក៏និងត្រូវជួបប្រកួតជាមួយក្រុម Man.City នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup នៅថ្ងៃទី២៤ ខែកុម្ភៈ ២០១៩ ខាងមុខនេះផងដែរ។

Chelsea បានចាញ់ ៥ប្រកួតសម្រាប់ ១៣លើកចុងក្រោយនៅក្របខ័ណ្ឌ Premier League ប៉ុន្តែជ័យជំនះមួយក្នុងចំណោមនោះគឺការផ្តល់ភាពខកចិត្ត កាលពីថ្ងៃទី៨ ខែធ្នូ ២០១៨ដល់ក្រុម Manchester City ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល លោក Pep Guardiola ស្គាល់រសជាតិចាញ់បន្ទាប់ពីមានកំនត់ត្រាស្មើ និងឈ្នះ ២១ប្រកួតរួចមក។

កីឡាករអន្តរជាតិបែលហ្សិក Hazard បានប្រាប់ទូរទស្សន៍ផ្លូវការរបស់ក្លឹបតោខៀវថា: វានឹងក្លាយជាការប្រកួតផ្សេងគ្នាជាងពីរឬបីខែមុន។ខ្ញុំគិតថាពួកគេនឹងមានបាល់លេងដូចជាយើងដែរ។ ក្រុមរបស់ពួកគេមានកីឡាកលេងស៊ីសង្វាក់គ្នាច្រើន ដូច្នេះយើងនឹងការពារយ៉ាងប្រុងប្រយ័ត្នហើយបន្ទាប់មកយើងនឹងវាយសម្រុកដើម្បីរកគ្រាប់បាល់មួយគ្រាប់ រឺពីរគ្រាប់។ ការប្រកួតនៅ​លើទីលាននេះគឺជាការប្រកួតដ៏លំបាកមួយក្នុងចំណោមការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao នៅថ្ងៃទី២៤ ខែកុម្ភៈ​ ២០១៩ ខាងមុខដែលត្រូវប្រឈមនិងគូប្រជែងដូចគ្នាផងដែរ

ក្រុម Chelsea ក៏ត្រូវប្រឈមនឹងក្រុម Manchester United ផងដែរក្នុងក្របខ័ណ្ឌ FA Cup ជុំទី៥ នៅថ្ងៃទី១៨ ខែកុម្ ភៈខាងមុខនិងការប្រកួត ក្របខ័ណ្ឌ Europa League វគ្គ៣២ ក្រុមចុងក្រោយជាមួយ Malmo នៃប្រទេសស៊ុយអែតនិង Tottenham ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់​ Carabao Cup​ នៅកីឡាដ្ឋាន Wembley រួច។

អត្ថបទ៖ Cambosport
ប្រភព៖ Dailymail