ក្រោយមិនអាចជួយក្រុមជម្រើសជាតិ អាហ្សង់ទីនទទួលបានជោគជ័យសម្រាប់ការប្រកួតពានរង្វាន់ពានរង្វាន់ Copa America និងពាន World Cup ២០១៨ និងខ្សែប្រយុទ្ធស្លាប Messi បានខកខានក្នុងការបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអស់ជាច្រើនខែមកហើយ នឹងកំពុងត្រៀមខ្លួនវិលត្រលប់មកជួយក្រុមក្នុងពេលខាងមុខដោយ មិនទាន់ដឹងកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។

យ៉ាងណាមិញកំពូលខ្សែប្រយុទ្ធដែលជិតឈានចូលវ័យ ៣២ឆ្នាំរូបនេះ ត្រៀមរៀបចំផែនការចូលនិវត្តន៏សម្រាប់ជីវិតក្រោយ ចំណាយពេលជួយក្រុមជម្រើសជាតិជាង ១ទសវត្សកន្លងមកនេះ។ FOX Sports Asia បានដកស្រង់យកកីឡាករឆ្នើម៥រូបដែលមានសមត្ថភាពអាចស្នងតំណែងកំពូលតារាឆ្នើមពានង្វាន់បាល់មាស(Ballon D’or)៥សម័យនេះបាន ប្រសិនរូបគេលាឈប់ពីជម្រើសជាតិជារៀងរហូតនោះ។

១. Cristian Pavon

ខ្សែបម្រើស្លាបម្នាក់ដែលគេនឹកឃើញដល់បន្ទាប់ពី Messi គឺ​ Cristian Pavon ដែលមានតួនាទីលេងជាខ្សែបម្រើ-ប្រយុទ្ធស្លាបពាក់លេខ៧លេងអោយក្រុមនៅស្រុកកំណើតគឺ Boca Junior។កីឡាករវ័យ ២៣ឆ្នាំរូបនេះគឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ២០១៨ ដោយពាក់ អាវលេខ២២ ប៉ុន្តែមិនទទួលបានភាពលេចធ្លោ និងដើរតួនាទីជាតួអង្គសំខាន់នោះទេ។ ថ្វីបើមានការបរាជ័យសម្រាប់ជម្រើសជាតិក៏ រូបគេបានលេងឱ្យ Boca Juniors ក្នុងកម្រិតមួយល្អក្នុងចំនោមកីឡាករវ័យក្មេងជាច្រើនដែលកំពុងរង់ចាំឱកាសក្នុងការបង្ហាញខ្លួនអោយជម្រើសជាតិសាជាថ្មីនាពេលខាងមុខ។

២. Manuel Lanzini

ខ្សែបម្រើ-ប្រយុទ្ធបច្ចុប្បន្នកំពុងលេងអោយក្រុម West Ham វ័យ ២៥ឆ្នាំរូបនេះក៏ជាបេក្ខភាពមួយរូបនេះដែលអាចនិងជំនួសតួនាទី Messi នៅក្នុងក្រុមជម្រើសជាតិបានដែរ។ ទោះបីជាមានកំពស់ត្រឹមតែ ១.៦៧ ប៉ុន្តែសមត្ថភាពនិងបច្ចេកទេសរបស់គេនៅតំបន់បម្រើកណ្តាលទាំងល្បឿនបំលាស់ទិ និងការបញ្ចូនបាល់ចំគោលដៅគឺជាចំនុចលេចធ្លោសម្រាប់រូបគេមានឪកាសក្លាយជាកីឡាករឆ្នើមសម្រាប់ក្រុមនិងជម្រើសជាតិនាពេលអនាគត។

៣. Lautaro Martinez

ខ្សែប្រយុទ្ធមានវ័យ​ ២២ឆ្នាំរូបនេះបានចុះហត្ថលេខាផ្ទេរពីក្រុម Racing Club​ នៅស្រុកកំណើតមកក្រុម Inter Milan នៅរដូវក្តៅនេះ។ Martinez បច្ចុប្បន្នកំពុងដើរតាមគន្លងកីឡាករ រៀមច្បងរួមជាតិ ក្នុងចំណោមទម្រង់លេងដ៏ល្អគឺ Mauro Icardi។ កីឡាករវ័យក្មេងរូបនេះបានជាប់ជាតំណាងកីឡាកររបស់ប្រទេសនៅកម្រិតយុវជន និងត្រូវបានជាប់ឈ្មោះនៅក្នុងក្រុមសម្រាប់ការប្រកួត World Cup ឆ្នាំ២០១៨ ប៉ុន្តែទីបំផុតត្រូវបានលប់ចោលវិញ។ ទោះយ៉ាងណាក៏ដោយគាត់បានសាងកេរ្ត៏ឈ្មោះដ៏ល្អនៅអាមេរិកខាងត្បូងសម្រាប់អតីតក្រុមនៅក្នុងការប្រកួតពាន Racing Libertadores ស៊ុតបញ្ចូលទីបីគ្រាប់ក្នុងការប្រកួតដំបូង។

៤. Mauro Icardi

Icard ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាកីឡាករខ្សែប្រយុទ្ធជួរមុខល្អបំផុតក្នុង ពិភពលោកស្របពេលទើបតែថ្មីៗនេះ Icardi បានបង្កើតភាពអស្ចារ្យក្នុងប្រវត្តិសាស្រ្ត សម្រាប់ក្រុមជម្រើសជាតិដោយស៊ុតបាល់បញ្ចូលទីក្រោយវិនាទីទី៧១ ក្នុងជំនួបអាហ្សង់ទីនផ្តួលក្រុមភ្ញៀវ Mexico ក្នុងលទ្ធផល ២:0។ សម្រាប់ក្រុមជម្រើសជាតិ Icardi ស៊ុតបាល់បញ្ចូលទីចំនួន ២០គ្រាប់និង ៣ គ្រាប់ក្នុង ៤ប្រកួតចុងក្រោយ។ សម្រាប់ការប្រកួតនៅលីកកំពូលអ៊ីតាលីក្របខណ្ឌ SerieA រូបគេ ស៊ុតបញ្ចូលទី ៩គ្រាប់ និង Assit(២ដង)ក្នុងរដូវកាល(២០១៨-២០១៩)នេះ។ ទោះបីជាពាក្យចចាមអារ៉ាមថា Messi និងលាលែងពីក្រុមជម្រើសជាតិដែលជារឿងពិបាកនិងពណ៌នាមកនិយាយ ខណៈខ្សែប្រយុទ្ធ Icardi ត្រូវបានមើលឃើញថា មានសមត្ថភាពល្អបំផុតនិងចូលមកជំនួសតំណែងសិស្សច្បង Messi បាន។

៥. Paulo Dybala

ទោះបីជាត្រូវបានមើលឃើញថា Icardi កំពុងគ្រងលើបល្ល័ង្គក្នុងនាមជាកីឡាករលេចធ្លោការពិត Dybala ដែលមានជំនាញជើងឆ្វេងកំពុងលេងអោយក្រុម Juventus ក៏ជាបេក្ខភាពសក្តិសមបំផុតដែលអាចស្នងតំណែង Messi បានផងដែរ។ ភាពអត់ធ្មត់និងការតស៊ូលេងដល់ទីបំផុតដែលស្រដៀងគ្នានិង Messi ផងដែរគឺទឹកចិត្តអំណត់ និងការរកវិធីស៊ុតបាល់ទៅគោលដៅ បើទោះបីជាស្ទើរតែអស់ជំហរនិងគ្មានចំនុចទូលាយ ប៉ុន្តែសម្រាប់ Dybala អាចធ្វើបាន។ ស្របពេលបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះកំពុងលេងចាប់ដៃគូជាមួយ Cristiano Ronaldo ផងនោះ រឹងរឹតតែធ្វើអោយរូបគេទទួលបានបទពិសោធន៏ថ្មីបន្ថែមទៀតសម្រាប់ពង្រឹងសមត្ថភាពលេងរបស់ខ្លួន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia