អាហ្សង់ទីន ស៊ីលី ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ នឹងដាក់សំណើដេញថ្លៃរួមគ្នា ដើម្បីធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០។ នេះបើយោងទៅតាមការប្រកាសប្រកាសរបស់ប្រធានាធិបតីស៊ីលីលោក Sebastian Pinera កាលពីថ្ងៃព្រហស្បតិ៍។

អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ បានដាក់សំណើរួមគ្នារួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះយុទ្ធនាកាការដ៏មានកិត្យានុភាពបំផុតនៃកីឡាបាល់ទាត់មួយនេះ ប៉ុន្តែ លោក Pinera បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា ប្រទេសទាំង៣នេះ បានយល់ព្រមឲ្យស៊ីលី ចូលរួមក្នុងការដាក់សំណើរួមគ្នានេះ។ ដំបូងឡើយ អាហ្សង់ទីន និងអ៊ុយរូហ្គាយ បានប្រកាសពីបំណងរបស់ពួកគេក្នុងការដាក់សំណើដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៧ នៅមុនពេលប៉ារ៉ាហ្គាយ បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការនេះ នៅចុងឆ្នាំនោះ។

កាលពីខែធ្នូ ឆ្នាំមុន លោក Evo Morales ប្រធានាធិបតីរបស់បូលីវី ក៏បានផ្តល់ជំនួយដល់ប្រទេសទាំង៣នោះទៅលើសំណើរបស់ពួកគេផងដែរ។ ប្រសិនបើសំណើនេះត្រូវបានទទួលយក វាមានន័យថា កីឡដ្ឋាន Hernando Siles Reyes ក្នុងទីក្រុង La Paz នឹងត្រូវបញ្ចូលជាទីលានមួយក្នុងការរៀបចំការប្រកួត។ លោក Pinera បានបញ្ជាក់ថា លោកបានគិតពីគំនិតរបស់លោកជាមួយនឹងប្រធានាធិបតីអាហ្សង់ទិន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ អស់រយៈពេលជាច្រើនខែមកហើយ៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia