បរទេស៖​ ម្នាក់ក្នុង​ចំណោម ​ និង Zlatan Ibrahimovic នឹង​ត្រូវបាត់​បង់​ឱកាសក្នុងការលេង​ក្នុង​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០២២ នៅពេល​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប៉ូឡូញ និង​ស៊ុយ​អែត ក្នុងការ​ប្រកួតវគ្គ​ Playoff នៅ​រាត្រីនេះ​។

The transfer window: Lewandowski targets Real Madrid, Ibrahimovic would  like to extend with AC Milan - The Limited Times

ក្រុម​ដែល​ទទួល​ជ័យ​ជម្នះ​ក្នុង​ទីក្រុង Chorzow នឹង​មាន​ឈ្មោះ​ក្នុង​ការ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ សម្រាប់​​វគ្គ​ចែកពូល​នៃ​យុទ្ធ​នា​ការ​ World Cup​។ វា​អាច​នឹងក្លាយ​ជា​ឱកាស​​ចុងក្រោយ​ក្នុងការ​លេង​ក្នុង​ព្រឹត្តិការណ៍ World Cup សម្រាប់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ស៊ុយ​អែត Ibrahimovic ដែល​នឹង​ឈាន​ចូល​វ័យ​៤១​ឆ្នាំ និង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ Lewandowski ដែល​នឹងមាន​វ័យ​៣៤​ឆ្នាំ នៅពេល​ដែល​​​ជុំ​ផ្តាច់​ព្រ័ត្រ ចាប់​ផ្តើម​ប្រកួត​នៅ​ប្រទេស​កា​តា នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​នេះ​។ ​ Ibrahimovic បាន​ឲ្យដឹង​ថា៖ «​ការ​ប្រកួត World Cup ដែល​គ្មាន Zlatan គឺ​មិនមែន​ជា​ World Cup ឡើយ​»​។ កីឡាករ​ជើង​ចាស់​រូបនេះ បាន​ជួប​​រដូវ​កាល​ដែល​ញាំ​ញី​ដោយ​របួស និង​បាន​ចូលលេង​ការ​​ប្រកួតក្នុង​រយៈពេល​៩០​នាទី​ពេញ​សម្រាប់​ក្លិប AC Milan របស់​គេ ជាលើក​ចុងក្រោយ​កាលពី​ខែ​មករា​។

Watch Zlatan Ibrahimovic's outrageous backheel assist for Sweden as  Poland's Robert Lewandowski gets 25TH goal of 2021

លោក Janne Andersson គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត បាន​និយាយ​កាលពីថ្ងៃ​ចន្ទ​ថា Ibrahimovic គឺ​ជា​ «អាវុធ​សម្រាប់​យើង» ក្នុងនាម​ជា​កីឡាករ​បម្រុង ប៉ុន្តែ «មិនអាច​លេង​ការ​ប្រកួត​ទាំងមូល» បានឡើយ​។ ផ្ទុយ​ទៅ​វិញ Lewandowski របស់ក្លិប Bayern Munich កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​មុតស្រួច​ ក្រោយ​ពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥០​គ្រាប់ សម្រាប់​ក្លិប និង​ប្រទេស​របស់​គេនៅ​រដូវ​កាល​នេះ​៕

 

ប្រភព​ព័ត៌មាន៖ Worldsoccertalk