បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​យកឈ្នះ​ក្នុងការ​ប្រកួត​ជម្រុះ World Cup វគ្គ Playoff ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជាមួយនឹងក្រុម​ជម្រើស​ជាតិតួកគី​។

នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់គ្រូ​បង្វឹក​របស់​ពួក​គេ​​លោក Fernando Santos កាលពីថ្ងៃពុធ​។ ក្រុម​ជម្រើស​ជាតិ​ព័​រទុយ​ហ្គាល់ នឹង​ត្រូវ​ប្រកួតជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​តួកគី ក្នុង​ទីក្រុង Porto នៅរាត្រីនេះ ខណៈ​ដែលក្រុម​ដែល​ឈ្នះ នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អុីតាលី ឬ​ក្រុម​ជ្រើស​ជាតិ​ម៉ា​សេដ្វាន​ខាង​​ជើង ក្នុង​​ជុំ​ជម្រុះ​ចុងក្រោយ នៅថ្ងៃ​ទី​២៩ ខែ​ឧសភា ដើម្បី​ប្រជែង​យក​កៅអី​មួយ​ក្នុង​ចំណោម​កៅអី​ទាំង​៣​ចុង​ក្រោយ​ពី​តំបន់​អឺ​រ៉ុប​។ ព្រឹត្តិការណ៍ World Cup ក្នុង​ប្រទេស​កា​តា ត្រូវ​បានគ្រោង​រៀប​ចំឡើង​នៅ​ខែវិច្ឆិកា ឆ្នាំ​នេះ​។

លោក Santos បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌មាន​ថា៖ «អ្វី​ដែល​តែង​តែ​បានកើតឡើង​សម្រាប់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ គឺ​សម្ពាធ​បែបវិជ្ជមាន​។ ក្នុងការ​ប្រកួត​ជម្រុះ ពិសេស​ការ​ប្រកួតកាត់សេចក្តី យើង​តែង​តែ​បានផ្តល់​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន លើក​លែង​តែ​ការ​ប្រកួត​ចុងក្រោយ​ជាមួយ​នឹងក្រុមជម្រើស​ជាតិ​ស៊ែ​ប៊ី​។ កីឡាករ​ទាំងនេះ មាន​បិទពិសោធ​ច្រើន និង​មិន​ធ្វើ​ឲ្យ​ខ្លួន​ឯង​រង​នូវ​ឥទ្ធិ​ពល​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia