លោក Arsene Wenger ដែលជាអតីតអ្នកចាត់ការទូទៅរបស់ Arsenal បានបង្ហាញពីមូលហេតុដែលលោកសម្រេចចិត្តបដិសេធសំណើររបស់ក្លិប Real Madrid ក្នុងអំឡុងពេលលោកនៅកាន់តួនាទីដឹកនាំក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសនោះ។

លោក Wenger ជាគ្រូបង្វឹកចាស់វស្សាដ៏មានបទពិសោធន៏ម្នាក់ដែលមានក្លឹបជាច្រើនតែងតែប្រាថ្នាចង់បានបុរសជនជាតិ បារាំងរូបនេះទៅដឹកនាំក្រុមជានិចុ្ចជាកាលកន្លងមក ។ទោះបីជាយ៉ាងណាលោកWenger បានប្រាប់អោយដឹងថាថាក្រុមអធិរាជស Real Madrid ធ្លាប់មានទំនាក់ទំនងជាមួយរូបលោកដើម្បីបញ្ចប់កិច្ចសន្យាដឹកនាំក្រុមនៅកីឡាដ្ឋាន Emirates Stadium ប៉ុន្តែលោកបានច្រានចោលសំណើរនោះ។

គាត់បានប្រាប់ beIN Sports: ខ្ញុំបានបដិសេធសំណើរ Real Madrid មិនតិចជាង ១ដងទេ។ ប៉ុន្តែសម្រាប់ពេលនេះគឺវាហួសហើយសម្រាប់ខ្ញុំ។ ពិតជារឿងគួរសោកស្តាយប្រសិនយើងមិនចាប់ឪកាសដឹកនាំក្រុមដែលជាក្លឹបល្អបំផុតនៅលើពិភពលោកមួយនេះ។ រំលឹកដល់ពេលនោះគឺយើងកំពុងតែបំពេញកាតព្វកិច្ចដ៏មាន តម្លៃរបស់យើងជាមួយក្រុម ខណៈដំណើរការសាងសង់កីឡាដ្ឋាន Emirate Stadium កំពុងដំណើរការនាពេលនោះ ដូច្នេះយើងត្រូវតែធ្វើអោយចប់សព្វគ្រប់ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ចំពោះការសម្រេចចិត្តរបស់ខ្ញុំនាពេលនោះ

លោក Wenger មិនទាន់មានការងារដឹកនំាក្រុមនោះទេចាប់តាំងពីលោកបានលាលែងពីតំណែងគ្រូ Arsenal ដែលជាកន្លែងលោកបានចំណាយពេល ២២ឆ្នាំឈ្នះពាន Premier League ចំនួន បីដងនិង ពាន FA Cup ចំនួន៧។

អត្ថបទ៖​ Cambosport
ប្រភព៖ foxsportsasia