ខ្សែប្រយុទ្ធ Neymar បានប្រាប់អោយដឹងថាៈ គាត់បានយំអស់រយៈពេលពីរថ្ងៃបន្ទាប់ពីគាត់រងរបួសបាក់ឆ្អឹងនៅជើងខាងស្តាំរបស់ខ្លួនកាលពីចុងខែមករា ២០១៩ កន្លងទៅនេះ។ តារាឆ្នើមក្រុមជម្រើសជាតិប្រេស៊ីលរបស់ក្លិប Paris St-Germain រូបនេះនឹងត្រូវអវត្តមានសម្រាប់ការប្រកួតដល់ខែមេសា ២០១៩ នៅក្នុងការប្រកួត French Cup ជាមួយក្រុម Strasbourg។
Neymar បាននិយាយដោយទឹកមុខស្រងូតស្រងាត់ថាៈ ថាវាគឺជាការរងរបួសដូចគ្នាដែលគាត់បានជួបប្រទះកាលពីខែកុម្ភៈឆ្នាំមុនព្រឹត្តការណ៏ប្រកួត World Cup ២០១៨ ខណៈរបួសនេះ មានលក្ខណៈជាងរបួសនៅពេលមុនទៀត

ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះបានប្រាប់ទូរទស្សន៍ Globo របស់ប្រេស៊ីលថា: ពេលនេះខ្ញុំមានពេលវេលាដើម្បីតស៊ូនិងព្យាយាម ធ្វើអោយប្រសើរឡើងវិញ។ ខ្ញុំខូចចិត្តនិងយំ ២ថ្ងៃ។ លើកដំបូងខ្ញុំឈឺចាប់ហើយពេលនេះ ខ្ញុំនឹងត្រៀមវះកាត់បានកាន់តែឆាប់កាន់តែល្អខ្ញុំមិនសោកស្តាយទេ បើទោះបីជាបុគ្គលិកពេទ្យរបស់ PSG បានសំរេចចិត្តលើការព្យាបាលបាក់ឆ្អឹងនេះជាជាងធ្វើការការវះកាត់ជាលើកទី២ក្តី

កាលពីឆ្នាំមុន Neymar បានអវត្តមាន ៣ខែបន្ទាប់ពីការវះកាត់ដោយបានវិលត្រឡប់មកវិញក្នុងការប្រកួត World Cup ជាមួយនឹងការស៊ុតបាល់បញ្ចូលទីពីរគ្រាប់និងបានជួយប្រេស៊ីលឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្ររឺ៨ក្រុមចុងក្រោយ។ក្រុម PSG បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនផងដែរថាៈ Neymar នឹងត្រូវអវត្តមានរយៈពេលប្រហែល ១០សប្តាហ៍មានន័យថាអតីតកីឡាករក្រុម Barcelona នឹងខកខានការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេជាមួយ Manchester United បន្ទាប់ពីនាំមុខ ២-០ សម្រាប់ការប្រកួតជើងទី១កាលពីសប្តាហ៍មុននៅទឹកដី Old Trafford ស្របពេលជើងទីពីរគឺនៅទីក្រុងប៉ារីសនៅថ្ងៃទី ៦ ខែមីនា២០១៩ខាងមុខនេះ

អត្ថបទ៖ Cambosport
ប្រភព៖ BBC