ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane ត្រូវបានចោរមិនស្គាល់អត្តសញ្ញាណចូលធ្វើសកម្មភាព លួចយកសម្ភាៈមានតម្លៃមានដូចជានាឡិកាដៃ,ទូរស័ព្ទ និង កូនសោត្រូវបានចោរលួចយកទៅ ខណៈពេលដែលរូបគេកំពុងមានវត្តមានសម្រាប់ក្រុមក្នុងការប្រកួត នៅក្របខណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះទទួលក្រុមជើងខ្លាំង Bayern Munich កាលពីរាត្រីថ្ងៃអង្គារនៅពេលដែលក្រុមទាំងពីរទទួលលទ្ធផលស្មើគ្នា ០:0។

ឧបទ្ទវហេតុនេះបានកើតឡើងនៅផ្ទះរបស់ Mane នាតំបន់ Allerton ភាគខាងត្បូងទីក្រុង Liverpool ចន្លោះម៉ោង ១៨:00 និងម៉ោង ២៣:៤៥ម៉ោងនៅចក្រភពអង់គ្លេស និងជាពេលវេលា ដែលកីឡាករអន្តរជាតិសេណេហ្គាល់វ័យ ២៦ ឆ្នាំរូបនេះនៅ ឯកីឡាដ្ឋានAnfield ហើយគ្មាននរណាម្នាក់ដែលជាសាច់ញាតិស្ថិតនៅក្នុងហេតុការណ៏នេះផងដែរទេ ។

ដំណើរការហើយការស៊ើបអង្កេតរបស់ប៉ូលីសកំពុងតែបន្តខណៈពេលអធិការប៉ូលិសលោក Phil Mahon មកពីតំបន់ Merseyside បាននិយាយថា: យើងកំពុងអំពាវនាវសម្រាប់នរណាម្នាក់ដែលមានព័ត៌មានទាក់ទងនឹងការលបចូលធ្វើសកម្មភាពដោយខុសច្បាប់នេះដើម្បីស្វែងរកតម្រុយជាទុនដល់ការស្រាវជ្រាវនិងវែកមុខជនដល់ដៃដល់។ខណៈពេលដែលអ្នកប្រព្រឹត្តបានធ្វើខុសដូច្នេះខ្ញុំនឹងស្នើឱ្យជនល្មើសធ្វើអ្វីដែលត្រឹមត្រូវហើយប្រគល់សម្ភារៈទាំងនោះ យកទៅឱ្យម្ចាស់ដើមតាមមធ្យោបាយដែលអាចធ្វើបាន។យើងដឹងថានាឡិកាទាំងនោះមានតម្លៃថ្លៃ ហើយខ្ញុំក៏សូមអំពាវនាវដល់ សម្រាប់អ្នកយកវត្តុទាំងនោះមកលក់ចាប់តាំងពីហេតុការណ៏នេះបានកើតមានសូមមេត្តាផ្តល់ពត៌មានដល់ប៉ូលិស។

មានពត៌មានខ្លះត្រូវបានអោយដឹងថាក្រុមក្មេងទំនើងមួយក្រុមត្រូវបានគេឃើញធ្វើសកម្មភាព វាយបំបែករនាំងការពារមុនចូលទៅក្នុងផ្ទះនិងចេញតាមមាត់ទ្វារនៅឯកន្លែងជិត ទីតាំងស្នាក់នៅរបស់មិត្តរួមក្រុមDejan Lovren មុនពេលពួកគេរត់ភៀសខ្លួនបាត់អស់នៅពេលស្ត្រីម្នាក់បន្លឺសំលេងស្រែក ហៅប៉ូលីសដើម្បីមកជួយអន្តាគមន៏។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC