បរទេស៖ តារាឆ្នើម Sadio Mane បាននិយាយថា វាជាគឺជាពេលវេលា «ដ៏ត្រឹមត្រូវ» ក្នុងការចូលរួមជាមួយនឹងក្លិប Bayern Munich ពីក្លិបហង្សក្រហម Liverpool ក្រោយពីរូបគេបានបំពេញការផ្ទេររបស់គេទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga មួយនេះ កាលពីថ្ងៃពុធ។
Bayern បានបង់ប្រាក់លើតម្លៃខ្លួនមួយដែលអាចនឹងកើនដល់៤១លានអឺរ៉ូ (ស្មើនឹង៤៣លានដុល្លារអាមេរិក) ដើម្បីទិញយក Mane ដែលបានស៊ុតបាល់បញ្ចូលទី១២០គ្រាប់ ក្នុងអាជីពរយៈពេល៦ឆ្នាំរបស់គេជាមួយនឹងក្លិប Liverpool។ តារាឆ្នើមអន្តរជាតិសេណេហ្គាល់រូបនេះ បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំ ហើយវត្តមានរបស់គេត្រូវបានចាត់ទុកថា គឺជាការសម្រេចបាននូវសមិទ្ធផលមួយសម្រាប់ក្រុមរបស់លោក Julian Nagelsmann និងក្របខ័ណ្ឌ Bundesliga។

Bayern Munich’s Senegalese new forward Sadio Mane poses in front of the Bayern Munich logo during a press conference after he signed a three-year deal with German first division football club FC Bayern Munich, in Munich, southern Germany, on June 22, 2022. – Bayern Munich confirmed the signing of Sadio Mane from Liverpool on June 22, as the Senegal forward signed a three-year deal with the Bundesliga champions. Bayern have reportedly paid a fee which could rise to 41 million euros (USD 43 million) for Mane. (Photo by CHRISTOF STACHE / AFP)
Mane បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំបានជ្រើសរើសយកក្លិប Bayern Munich ពីព្រោះ វាពេលវេលាដ៏ត្រឹមត្រូវក្នុងការចាកចេញ និងមកទីនេះ បើទោះបីខ្ញុំទទួលបានសំណើពីក្លិបផ្សេងក៏ដោយ»។ កីឡាកររូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំបានជួបលោកគ្រូបង្វឹក Nagelsmann ហើយសម្រាប់ខ្ញុំ វាពិតជាសំខាន់ណាស់ ក្នុងការដឹងពីគម្រោងនេះ។ ខ្ញុំអាចមើលឃើញថា ខ្ញុំអាចលេងក្នុងក្រុមនេះបានភ្លាមៗ ហើយខ្ញុំមិនចាំបាច់គិត២ដងឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia