បរទេស៖ Liverpool បានច្រានចោលកិច្ចព្រមព្រៀងដេញថ្លៃ ៣០ លានផោនសម្រាប់ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ពីសំណាក់ក្រុមយក្សអាឡឺម៉ង់ Bayern Munich ។
មិនមែនជាលើកទី១ទេដែលក្រុមម្ចាស់ជើងឯកFA Cup បានបដិសេធសំណើរនេះបន្ទាប់ពីក្រុមជើងឯកBundesliga ធ្លាប់បានដេញថ្លៃលើកដំបូងក្នុងរង្ងង់ទឹកប្រាក់២៥ លានផោនម្តងរួចមកហើយ តែត្រូវបានបដិសេធដូចគ្នា។ ទោះយ៉ាងណាLiverpool ចង់បានតម្លៃខ្លួនខ្សែប្រយុទ្ធអន្តរជាតិសេណេហ្គាល់រូបនេះក្នុងរង្វង់ទឹកប្រាក់ ៤២,៨លានផោន សម្រាប់ Mane ដែលឈានចូលវ័យ៣០ឆ្នាំទៅហើយ ខណៈពួកគេចាត់ទុកជាតម្លៃស្រដៀងគ្នានិងខ្សែប្រយុទ្ធ Robert Lewandowski វ័យ ៣៣ ឆ្នាំដែលBarcelona កំពុងចង់បាននោះ។
សម្រាប់Mane និង Lewandowski ទាំងពីរនាក់នៅមានកុងត្រារយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹបរបស់ពួកគេរៀងខ្លួន ខណៈMane បានព្រលយ ពាក្យបែបនិយាយលេងថាគាត់នឹងស្តាប់យកមតិភាគច្រើនជាសាធារណៈសម្រាប់ប្រិយមិត្តគាំទ្រដោយសំដៅទៅលើប្រជាជននៅក្នុងប្រទេសកំណើតថាពួក គេភាគច្រើនចង់ឱ្យគាត់ចាកចេញពីកីឡដ្ឋាន Anfieldរឺបន្តស្នាក់នៅបន្តទៀតនោះ៕
ប្រភពព័ត៍មាន៖ Sportsmole