លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool បានរងពិន័យជាទឹកប្រាក់ចំនួន ៤៥០០០ផោន (ស្មើនឹង៥៨៦៨០០ដុល្លារអាមេរិក) សម្រាប់ការបញ្ចេញមតិផ្សេងៗដែលលោកបានធ្វើទាក់ទងនឹងអាជ្ញាកណ្តាល ក្រោយពីក្រុមរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម West Ham ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី៤ ខែកុម្ភៈ។

សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA បានពិន័យលោក Klopp កាលពីដើមខែនេះ ក្រោយពីការបញ្ចេញមតិរបស់លោកត្រូវបានចាត់ទុកថា ជាការចោទសួរទៅលើសេចក្តីសុចរឹតរបស់អាជ្ញាកណ្តាល និងភាពលំអៀង ហើយគ្រូបង្វឹករូបនេះបានទទួលយកការចោទប្រកាន់នោះ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះធ្លាប់បាននិយាយថា ការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល Kevin Friend ត្រូវបានរងនូវឥទ្ធិពលដោយសារតែការសម្រេចយកគ្រាប់បាល់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Sadio Mane ជាផ្លូវការ ដែលគួរតែគ្រាប់បាល់ពីទីតាំង Offside។

FA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Juergen Klopp ត្រូវបានពិន័យជាទឹកប្រាក់៤៥០០០ផោន ក្រោយពីទទួលយកការចោទប្រកាន់មួយរបស់ FA សម្រាប់ការបញ្ចេញមតិផ្សេងៗដែលត្រូវបានធ្វើឡើង ក្រោយពីការប្រកួតក្របខ័ណ្ឌលីករបស់ Liverpool ជាមួយនឹងក្រុម West Ham កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩»។ FA បានបន្ថែមទៀតថា៖ «ការរិះគន់របស់លោក ដែលបានធ្វើឡើងអំឡុងកិច្ចសម្ភាសបន្ទាប់ពីបញ្ចប់ការប្រកួត បានប្រព្រឹត្តល្មើសនឹងច្បាប់របស់ FA ខណៈដែលការរិះគន់នោះបានចោទសួរទៅលើសេចក្តីសុចរឹតរបស់អាជ្ញាកណ្តាលប្រចាំការប្រកួត និងការលំអៀង»៕

អត្ថបទ៖​ Cambosport
ប្រភព៖ Channel News Asia