បរទេស៖ លោក Jurgen Klopp បាន​ចាត់​ទុក​ឱកាស​របស់​ក្រុម Liverpool ក្នុង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Premier League គឺ​​ជា «រឿង​មិន​ទំនង តែ​អាច​ទៅ​រួច​» ក្រោយពី​ក្រុម​កំពុង​តែ​ប្រមាញ់​ពាន​បួន​មួយនេះ បាន​ធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើម​បាន​ឈាន​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​នេះ ក្រោយពី​បានកត់ត្រា​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ២-១ លើ​ក្រុម Southampton កាលពីថ្ងៃ​អង្គារ ទី​១៧ ខែ​ឧសភា​។

Jurgen Klopp admits Liverpool title triumph 'unlikely' despite win; left  'outraged' by referee decision

ក្រោយ​ពីក្រុម Liverpool បានផ្តួ​ល​ក្រុម Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ ក្នុងការ​ប្រកួត​ដណ្តើម​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ ត្រឹម​តែ​រយៈ​ពេល​៣​ថ្ងៃ​មុន​នេះ លោក Klopp បាន​ប្រថុយ​ដោយផ្លាស់ប្តូរ​កីឡាករ​៩នាក់ នា​កីឡដ្ឋាន St Mary’s​។ បើទោះ​បី​បាន​ប្រើ​ប្រាស់​កីឡាករ​បម្រុង​ច្រើន និង​ដេញ​តាមពីក្រោយ​គ្រាប់​បាល់​របស់ Nathan Redmond ក៏ដោយ ប៉ុន្តែ ក្រុម Liverpool បាន​វាយ​​វិញ​តាម​រយៈ​គ្រាប់​បាល់​បញ្ចូល​ទី​របស់​កីឡាករ Takumi Minamino និង Joel Matip​។ ក្រុម​ហង្ស​ក្រហម​មួយនេះ ដេញ​តាមពីក្រោយ​ក្រុម Manchester City ត្រឹម​តែ​១ពិន្ទុ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ក្រុម​ទាំង​២ នៅ​សល់​១​ប្រកួត​ដូចគ្នា​។

Liverpool aims for CL final with 2-0 victory over Villarreal | Daily Sabah

ការ​ប្រជែង​ដណ្តើម​ពាន​​អស់​រយៈ​ពេល​ដ៏យូរ នឹង​ធ្លាក់​ទៅ​លើ​ដៃក្រុម Man City ប្រសិន​បើ​ពួក​គេ​ផ្តួល​ក្រុម Aston Villa នា​កីឡដ្ឋាន Etihad នៅ​ថ្ងៃ​អាទិត្យ​។ លោក Klopp បាន​ឲ្យដឹងថា៖ «ពិត​ណាស់ វា​មិន​ទំនង​ឡើយ ពីព្រោះ Man City លេង​លើ​ទឹក​ដីខ្លួន​ឯង​ជា​មួយនឹងក្រុម Aston Villa ដែល​ទើប​​តែ​លេង​​ការ​ប្រកួតនៅ​ថ្ងៃព្រហស្បតិ៍​។ វា​អាច​ទៅ​រួច វា​មិន​ទំនង ប៉ុន្តែ អាច​ទៅ​រួច​​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia