បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស​ក្រុម Liverpool ប្រាកដ​ចិត្ត​ថា Mohamed Salah និង Virgil van Dijk នឹង​រឹង​មាំ​ទាន់​ពេល​ ដើម្បី​ប្រកួត​ជាមួយនឹងក្រុម Real Madrid ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ បើ​ទោះ​បី​​បាន​ប្តូរ​ចេញ​ក្នុង​ពេល​ក្នុង​ប្រកួត​ជាមួយ​នឹងក្រុម Chelsea ក្នុង​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ​ កាលពីថ្ងៃសៅរ៍ ក៏ដោយ​។

កីឡាករ​​ទាំង​២ នឹងមិន​​ត្រូវ​បញ្ចូល​​ក្នុងក្រុម​របស់​លោក Klopp សម្រាប់​ការ​ប្រកួត​ជា​មួយ​​នឹងក្រុម Southampton នៅ​​រាត្រីនេះ ឡើយ ដែលនេះ​ជា​ការ​បង្ការ​ទុក​មុន បើ​ទោះ​បី​ក្រុមហង្សក្រហម​នៅ​តែ​ស្ថិ​តក្នុង​ការប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League ក៏ដោយ​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា កីឡាករ​ណា​មួយ​ក្នុង​ចំណោម​កីឡាករ​ទាំង​២​​អាច​នឹង​លេង​នៅកីឡដ្ឋាន St Mary’s បាន​ឆ្លើយ​ថា៖ «ទេ មិនមាន​ទេ​។

ពួក​គេ​ទាំង​២នាក់ មិនមានបញ្ហាឡើយ ហេតុនេះ គោល​ដៅ​សម្រាប់​កីឡាករ​ទាំង​២ គឺ​ថា ពួក​គេ​អាច​នឹង​លេង​នៅ​ចុង​សប្តាហ៍​នេះ​។ ពិត​ណាស់ យើង​មាន​ភាព​វិជ្ជ​មាន​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​យើង​​ក៏​មាន​​ភាព​ជាក់​លាក់​អំពី​ការ​ប្រកួត​ជាមួយនឹងក្រុម Wolves នៅថ្ងៃ​អាទិត្យ ផង​ដែរ ប៉ុន្តែ នៅថ្ងៃស្អែក​នេះ (ថ្ងៃអង្គារ) យើង​មិនប្រាកដឡើយ​»​។ ក្រុម​របស់​លោក Klopp បាន​ទទួ​ល​នូវ​សក្តី​សង្ឃឹម​ថ្មីថា ពួក​គេនៅ​តែមាន​ឱកាស​ឡើង​ឈរ​ពីលើ​ក្រុម Manchester City ដើម្បី​ឈ្នះពាន នៅពេល​ដែលក្រុម​របស់​លោក Pep Guardiola បាន​បាត់​បង់​២ពិន្ទុ ក្នុង​ពេលបានប​ញ្ចប់​ក្នុងលទ្ធផល​ស្មើ ២-២ ជា​មួយនឹងក្រុម West Ham កាលពីថ្ងៃ​អាទិត្យ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia