បរទេស៖ លោក Jurgen Klopp របស់​ក្លិប Liverpool បាន​ជាប់​ជា​​អ្នក​ចាត់​ការ​ទូទៅ​ឆ្នើម​​ប្រចាំ​ឆ្នាំ​របស់​ក្រប​ខ័ណ្ឌ Premier League​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​សមា​គម​អ្នក​ចាត់​ការ​ទូទៅ​​ក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​អង្គារ​។

ក្រុមហង្ស​ក្រហម បាន​ឈ្នះ​ទាំង​ពាន​រង្វាន់ League Cup និង FA Cup ក្រោយ​ពី​បាន​ផ្តួលក្រុម Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ទាំង​២លើក​នាកីឡដ្ឋាន Wembley​។ ប៉ុន្តែ Liverpool បាន​រង​បរា​ជ័យ​ក្នុងការ​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League ក្រោម​ស្នា​ដៃក្រុម Manchester City ដោយ​ចាញ់​តែ​១ពិន្ទុប៉ុណ្ណោះ ក្រោយពី​​ទាំងក្រុម​របស់​លោក Klopp និង​លោក Pep Guardiola បាន​ឈ្នះ​ការ​ប្រកួត​របស់​ពួក​គេ​រៀង​ៗ​ខ្លួន នៅ​ថ្ងៃ​ចុងក្រោយ​កាលពីថ្ងៃ​អាទិត្យ នៅ​រដូវ​កាល​នេះ​។

លោក Klopp ដែល​​ទទួល​ពាន LMA Awards កាលពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ បាន​​ឲ្យដឹងថា៖ «វា​ជា​កិត្តិ​យស​ដ៏អស្ចារ្យ​មួយ ហើយ​នេះ​គឺ​ជា​​រដូវ​កាល​ដ៏រំភើប​មួយ»​។ លោក​បាន​បន្ថែមទៀត​ថា៖ «ថ្ងៃ​ប្រកួត​ចុងក្រោយ​ នៅ​ពេល​ដែល​​ការ​ប្រកួត​ចំនួន​២ មិនមាន​ន័យ​អ្វី​សោះ យើង​ទាំង​អស់​គ្នា ពិត​ជា​លេង​អស់​ពី​សមត្ថភាព​។ នេះ​មិនមែន​ជា​លទ្ធផល​ដ៏ល្អ​បំផុត​សម្រាប់​យើង​ឡើយ ប៉ុន្តែ យើង​បំភ្លេច​រឿង​នោះ​ចោល​​ហើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia