ខ្សែការពារ Lyon កីឡាករ Marcelo Filho បានបញ្ចេញទស្សនៈយល់ឃើញដោយគ្មានការសង្ស័យថាដូវកាលនេះខ្សែប្រយុទ្ធ Kylian Mbappe ខ្សែប្រយុទ្ធក្រុម PSG គឺពិបាកការពារនិងរារាំងច្រើនជាងកីឡាករ Lionel Messi របស់ក្រុម Barcelona ទៅទៀត។ Marcelo បានបង្ហាញខ្លួនចូលលេងសម្រាប់លទ្ធផលស្មើ 0-0 ក្នុងនាមជាម្ចាស់ផ្ទះទល់នឹងក្លឹប Barcelona សម្រាប់ការប្រកួតជើងទី១វគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់កំពូលទ្វីបអឺរ៉ុប ជាពេលដែលកីឡាករអន្តរជាតិ ប្រេស៊ីលវ័យ ៣១ឆ្នាំរូបនេះមានឪកាសលេងប្រឈមជាមួយ កីឡាករ Lionel Messi និងក៏បានជួបប្រកួតជាមួយ Kylian Mbappe ពីរដងរួចមកហើយនៅក្នុងលីកកំពូលបារាំង Ligue១ នារដូវកាលនេះពោលគឺបានជួបគ្នាក្នុងទឹកដីនិងក្រៅដីរួចមកហើយ។

Marcelo អតីតកីឡាករក្រុម Besiktas, PSV, Hannover បានប្រាប់បន្តអោយដឹងថាៈ Messi គាត់លេងមិនបានល្អទេ នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League។ ប៉ុន្តែ Mbappe សម្រាប់ល្បឿនទីតាំងការប្រឈមមុខគ្នាផ្ទាល់ជាមួយគាត់គឺពិតជាពិបាកការពារបំផុត

ប៉ុន្តែ Marcelo បានបង្ហាញចំនុចចាប់អារម្មណ៏ខ្លះដែលគាត់(Mbappe)ត្រូវការដើម្បីកែលម្អដើម្បីតឈានដល់ចំនុចកំពូលនាពេលអនាគតធៀប និងរៀមច្បង Messi និង Cristiano Ronaldo ប៉ុន្តែពេលនេះទម្រង់លេងរបស់គាត់ កំពុងវិវត្តយ៉ាងលឿនបំផុតសម្រាប់តារាបាល់ទាត់ម្ចាស់ជ័យលាភី World Cup ២០១៨ បារាំងវ័យ ២០ឆ្នាំរូបនេះ។

អត្ថបទ៖ Cambosport
ប្រភព៖ foxsportsasia